​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​

972
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​នាក់ មកពី​តាម​បណ្ដា​សង្កាត់​ទាំង​៧ នៃ​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ប្ញ​ស្សី​កែវ អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​ម​ជ្ឈ​ម​ណ្ឋ​ល​ម៉ូ​ឌែ​ន​៥​។

ដើម្បី​បញ្ចេញមតិ​លើកឡើង​ទាក់ទង​ការផ្ដល់​ប័ណ្ណ​ស្នាក់នៅ ការប្រព្រឹត្ត​ល្បែងស៊ីសង​ជាដើម ដែលជា​បញ្ហា​ប្រឈម​អសន្តិសុខ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​មាន​វិធាន​ការរក​ដំណោះស្រាយ​ជូន​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ប្ញ​ស្សី​កែវ អាណត្តិ​ទី​២ ឆ្នាំ​២០១៨​នេះដែរ ប្រជាពលរដ្ឋ​មានឱកាស​បញ្ចេញមតិ​លើកឡើង​ទាក់ទង​ការផ្ដល់​ប័ណ្ណ​ស្នាក់នៅ ការប្រព្រឹត្ត​ល្បែងស៊ីសង​ជាដើម ដែលជា​បញ្ហា​ប្រឈម​អសន្តិសុខ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​មាន​វិធាន​ការរក​ដំណោះស្រាយ​ជូន​។​

​ជាមួយគ្នា​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ជូន​ប្រជាពលរដ្ឋ លោក លីន ញ៉​ក់ អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​អត្តសញ្ញាណ​កម្ម​ព​ន្លឿ​ន​ការផ្ដល់​ប័ណ្ណ​ស្នាក់នៅ ដែល​នៅ​សេសសល់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​និង​ព្រមាន​ចំពោះ​ជន​ណា​ដែល​ទទួល​ហិរញ្ញវត្ថុ​ពី​វង់ល្បែង​ស៊ីសង ប្រាកដជា​ត្រូវ​ប្រឈម​វិធានការ​ផ្លូវច្បាប់​។​

​លោក លីន ញ៉​ក់ បន្តថា ក្រៅពី​ការងារ​ខាងលើ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ទាំង​បញ្ហា​ប្រព័ន្ធ​លូ និង​សំរាម ដោយ​ផ្ដើមចេញពី​ការពិភាក្សា​ជាមួយ​អាជ្ញាធរ​សង្កាត់ ដើម្បី​ដោះស្រាយ ធ្វើការ​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អ្នកបំរើ​រាស្ត្រ​៕S/​

​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​

ទីតាំងផ្សាយពាណិជ្ជកម្ម