របាយការណ៍​ថ្មី​មួយ​ថា ដូ​ណា​ល់ ត្រាំ បានលើកឡើង​អំពី​គំនិត​វាយលុក​ចូល​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

898
ចែករម្លែក

យោងតាមរបាយការណ៍ថ្មីមួយបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតនូវគំនិតនៃការវាយលុកចូលប្រទេសអាមេរិកខាងត្បូងដែលជាប្រទេសជិតខាងនេះ កាលពីឆ្នាំមុន បើទោះជាមានការជំទាស់ពីជំនួយការរបស់លោកក៏ដោយ។

នៅក្នុងខែសីហាឆ្នាំ២០១៧ លោក ដូណាល់ត្រាំ បានធ្វើកិច្ចប្រជុំមួយនៅសេតវិមានដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែ នៅចុងបញ្ចប់នៃការពិភាក្សានេះ ប្រធានាធិបតីអាមេរិកនេះ បានធ្វើអោយទីប្រឹក្សារបស់លោកមានការភ្ញាក់ផ្អើល ដោយសួរថាហេតុអ្វីសហរដ្ឋអាមេរិក មិនអាចគ្រាន់តែវាយ
លុកចូលប្រទេសនេះ ។

លោក ដូណាល់ ត្រាំបានស្នើឱ្យមានអន្តរាគមន៍យោធា ដោយលើកហេតុផលថា វិបត្តិនយោបាយនិងសេដ្ឋកិច្ច របស់វ៉េណេស៊ុយអេឡាបានបង្ហាញការគំរាមកំហែងដល់តំបន់ ។ គោលបំណងនៃការវាយលុកលុយនេះត្រូវបានគេជឿថាដើម្បីបង្ខំឱ្យប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ(Nicholas Maduro)ចេញពីអំណាច។

យោងតាមរបាយការណ៍របស់សារព័ត៌មានAssociated Press បានឱ្យដឹងថា ទាំងលោក ហឺប៊ឺត រ៉ាយម៉ុន ម៉ាកម៉ាស្ទឺ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិង លោក រិចធីលលឺសុន ដែលនៅកាលនោះ ជារដ្ឋមន្ត្រីការបរទេសអាមេរិកបានមានការភ្ញាក់ផ្អើលចំពោះគំនិតវាយលុកនេះ។ បន្ទាប់មក ទីប្រឹក្សាទាំង២នេះបានបញ្ចេញយោបល់
របស់ពួកគេថា នេះជាគំនិតដែលអាចផ្តល់ផលអាក្រក់ខ្លាំង។

ពួកគេ​បាននិយាយថា ការធ្វើអន្តរាគមន៍យោធា នឹងធ្វើឱ្យបាត់បង់ការគាំទ្រពីក្រុមប្រទេសអាមេរិកឡាទីនមួយចំនួនទៀត ដែលបានធ្វើការរួមគ្នាជាយូរមកហើយក្នុងការដាក់ទណ្ឌកម្មទៅលើ លោក នីកូឡាស ម៉ាឌូរ៉ូនិងការបណ្តេញមេដឹកនាំនេះ ចេញពីអំណាច។

យោងតាមរបាយការណ៍នេះ ជំនួយការទាំងនោះ មិនបានបញ្ចុះបញ្ចូល លោក ដូណាល់ ត្រាំ នៅពេលនោះទេ ស្របពេលដែលទីប្រឹក្សាជាច្រើន បានលើកឡើងថា ការវាយលុករបស់អាមេរិកចូលប្រទេសប៉ាណាម៉ានិងប្រទេសហ្គ្រេណាដា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០នោះ គឺជាអ្វីដែល ប្រធានាធិបតីអាមេរិកនេះ ចាត់ទុកថា
ជាជោគជ័យដ៏ធំធេង។

នៅពេលក្រោយៗមកទៀត លោក ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈថា ជម្រើសយោធាជាចុងក្រោយសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា គឺស្ថិតនៅលើតុ ៕

ត្រាំនិងលោក រិច ធីលលឺសុនអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម