ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ សម្រាប់ប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាជាតិ លើកទី៣ បានបញ្ចប់ជាស្ថាពរហើយ។

សម្រាប់ការប្រកួតនេះ ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៩ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ៥ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ២គ្រឿង ខេត្តស្វាយរៀង ឈ្នះមេដាយមាស ៤គ្រឿង និងប្រាក់១គ្រឿង ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែង ឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៥ គ្រឿង និងខេត្តកំពត ឈ្នះមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿង ។ ចំណែកភ្នំពញ ឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ធំ ឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង។

លោកឧត្តមសេនីយ៍ ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថាៈ ការប្រកួតមានលក្ខណៈល្អប្រសើរ និងបង្ហាញពីភាពចាស់ទុំ នៃការគ្រប់គ្រងព្រឹត្តិការណ៍ធំៗ របស់ជាតិយើងដែរ។

លោកចាត់ទុកថាៈ ការប្រកួតនេះ ជាឱកាសមួយ សម្រាប់ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ជាពិសេស គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធ។ លោកបានបន្តថាៈ ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំនេះ សហព័ន្ធ ផ្តល់ឱកាសមន្ត្រី អាជ្ញាកណ្តាល ចៅក្រម ក្មេងៗជាច្រើន ដើម្បីឲ្យមានបទសោធន៍ សម្រាប់ការប្រកួត ប៉ុន្តែព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាយើង៕/V-PC