​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​ប្រកាស​ព័ត៌មាន​កីឡា​ដ៏​ធំ​មួយ​ទៅកាន់​ហ្វូងមនុស្ស​ក្នុង​រដ្ឋ​មី​ស៊ី​ហ្គែ​ន បន្ទាប់​ពី​សុន្ទរកថា​របស់​គាត់​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា ដោយ​ផ្សាយ​ថា​ក្រុម​អាម៉េរិក​ឈ្នះ​លើ​អ៊ីរ៉ង់​ក្នុង​ការប្រកួត​វើល​ខាប់ ជាហេតុ​នាំ​ឱ្យ​ហ្វូងមនុស្ស​ស្រែកច្រៀង​ថា U.S.A!​។​

​លោក​ប្រធានាធិបតី​ទើបតែ​បញ្ចប់​សុន្ទរកថា​របស់​គាត់​នៅ​ទីក្រុង​បេ​ស៊ី​ធី (Bay City) រដ្ឋ​មី​ស៊ី​ហ្គែ​ន ដែល​ផ្តោត​លើ​សេដ្ឋកិច្ច តម្លៃ​ឧស្ម័ន និង​ការវិនិយោគ​បរទេស​ក្នុង​ការផលិត​បន្ទះ​ឈីប​។ គាត់​ពិតជា​រីករាយ​ជាមួយនឹង​ហ្វូងមនុស្ស​ជាមួយនឹង​បទ​ចម្រៀង​ជាតិ Stars and Stripes Forever នៅពេល​ដែល​ជំនួយការ​ម្នាក់​ចេញ​មក​ខ្សឹបប្រាប់​ព័ត៌មាន​កីឡា​នេះ​។​

​នោះ​បាន​ជំរុញ​ឱ្យ​លោកបៃ​ដិន​ឡើង​លើ​ឆាក​វិញ ហើយ​ប្រកាស​ពី​ការឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ក្រុម​ជម្រើសជាតិ​អាម៉េរិក​។​

​លោកបៃ​ដិ​ននិយាយថា “​សហរដ្ឋ​អាម៉េរិក ១ អ៊ីរ៉ង់ ០” បន្ទាប់ពី​ក្រុម​អាម៉េរិក​បាន​ទប់​អ៊ីរ៉ង់​ដល់​ចប់​ការប្រកួត បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទីមួយ​។​

​លោក​ប្រធានាធិបតី​បាន​និយាយ​ទាំង​រំភើប​ញាប់ញ័​រថា “​ហេ​ហេ​ហេ​ហេ​! សហរដ្ឋ​អាម៉េរិក​។ សហរដ្ឋ​អាម៉េរិក​!”​។​

​គាត់​បាន​បន្ត​ទាំង​ញញឹម​ថា “​នោះ​ជា​ការប្រកួត​ដ៏​ធំ​”​។​

​លោកបៃ​ដិ​ននិយាយថា “​ខ្ញុំ​បាន​និយាយ​ទៅកាន់​គ្រូបង្វឹក​និង​កីឡាករ​។ ខ្ញុំ​បាន​និយាយថា អ្នក​អាច​ធ្វើ​វា​បាន​” ដោយ​លើកឡើង​ថា ក្រុម​អាម៉េរិក​មាន​មន្ទិលសង្ស័យ​លើ​ខ្លួនឯង​អំពី​ការលេង​ទល់នឹង​អ៊ីរ៉ង់ ដែល​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​កំពូល​នៅ​អាស៊ី​”​។​

​គាត់​និយាយថា​ទៀតថា “​ពួកគេ​ធ្វើ​វា​បាន​ហើយ​! ព្រះ​ស្រឡាញ់​ពួកគេ​។ យ៉ាងណាមិញ គ្រាន់​តែ​គិតថា​អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ចង់​ស្តាប់​រឿងនេះ​”​។ បន្ទាប់​មក​គាត់​បាន​ដើរ​ចេញពី​ឆាក​យ៉ាង​លឿន បន្ទាប់​ពី​អ្នក​ថតរូប​ដែល​ធ្វើដំណើរ​ជាមួយ​គាត់​បាន​ផ្តិត​យក​រូប​ភាពមិនធម្មតា​នេះ​៕

​លោកបៃ​ដិន​ត្រឡប់​មក​ឆាក​វិញ​ដើម្បី​ប្រកាស​ជ័យជម្នះ​របស់​អាម៉េរិក​លើ​អ៊ីរ៉ង់​ក្នុ​ងវើល​ខា​ប់