​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នេះ​ជា​ទិដ្ឋភាព​មិន​គួរឱ្យ​ជឿ​ដែល​រថយន្ត Range Rovers ទំនើបៗ​រាប់ពាន់​គ្រឿង​ត្រូវបាន​ទុកចោល​ឱ្យ​ច្រែស​ចាប់​នៅលើ​ភ្នំ​មួយ​នៅ​ប្រទេ​សវែល​។​

YouTuber​ម្នាក់​បាន​ពើបប្រទះ​ដោយ​ចៃដន្យ​នូវ​បណ្តុំ​រថយន្ត​ទាំងនេះ​នៅ​ទីប្រជុំជន​សូលី​ហ៊ូ​ល (Solihull) នៅលើ​កូនភ្នំ​ដ៏​អាប់អួរ​មួយ​។​

​រថយន្ត​ភាគច្រើន​មាន​អាយុកាល​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដល់​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ហើយ​មាន​ទាំង​ម៉ូ​ដែល Land Rover Defender, Land Rover Discovery និង Range Rover ដែល​ឡាន​ខ្លះ​ហាក់​ត្រូវ​គេ​ពុះ​យក​គ្រឿងបន្លាស់​អស់​។​

​ថ្វីបើ​ឡាន​ទាំងនេះ​ត្រូវបាន​ទុកចោល​មិន​ប្រើ​ក៏​ដោយ ក៏ប៉ុន្តែ​រថយន្ត​ភាគច្រើន​នៅតែ​អាច​វ៉ៃ​ចេញ​បាន​លុយ​រាប់ពាន់​ដុល្លារ​៕

​វាល​កប់ខ្មោច​ឡាន​នៅ​សូលី​ហ៊ូ​ល មាន​ឡាន​ពពួក Range រាប់ពាន់​គ្រឿង​