វិបត្តិ​ទឹក​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ឥណ្ឌា បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​ខ្វះ​ទឹក​ផឹក​

997
ចែករម្លែក

ហេដ្ឋារចនាសម្ពន្ធទន់ខ្សោយនិងការខ្វះខាតនៅទូទាំងប្រទេសឥណ្ឌា បានធ្វើឱ្យទឹកមានតម្លៃថ្លៃនៅទូទាំង​ប្រទេសនេះ ។

កាលពីខែមិថុនា របាយការណ៍របស់ក្រុមអ្នកជំនាញរដ្ឋាភិបាលបាននិយាយថា ឥណ្ឌាកំពុងទទួលរងវិបត្តិទឹកដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយគំរាមកំហែងដល់ជីវិតមនុស្សរាប់រយលាននាក់និងធ្វើអន្តរាយដល់ការរីកចម្រើនសេដ្ឋកិច្ច។

ចាប់ពីតំបន់ភ្នំហេមពាន្តភាគខាងជើងរហូតដល់តំបន់វាលខ្សាច់នៅតំបន់ភាគត្បូងនៃប្រទេសនេះ មនុស្ស៦០០លាននាក់ ដែលជិតស្មើពាក់កណ្តាលនៃចំនួនប្រជាជនឥណ្ឌាសរុបនេះ ប្រឈមការខ្វខាតទឹកខ្លាំង​បំផុត ដោយមនុស្សជិត២០០.០០០នាក់ ស្លាប់រាល់ឆ្នាំ ដោយសារផឹកឬប្រើប្រាស់ទឹកមិនស្អាតដែលបានបង្កឱ្យ
មានជំងឺផេ្សង។

ពួកអ្នកស្រុកនៅតំបន់នោះ មកឈរង់ចាំទទួលទឹកពីការចែកចាយឱ្យពីឡានដឹកទឹក ដែលផ្តល់ឱ្យដោយក្រុមអាជ្ញាធរ ប៉ុន្តែ ជាញឹកញាប់ មានការឈ្លោះនិងវាយតប់គ្នាដណ្តើមទឹក។

របាយការណ៍នេះបាននិយាយថា ជិត៧០ភាគរយនៃទឹកនៅឥណ្ឌា​ មិនល្អ គឺមានផ្ទុកសារពុលផេ្សងៗ ៕

អ្នកស្រុករង់ចាំទទួលទឹកពីការចែកចាយឱ្យពីឡានដឹកទឹក ដែលផ្តល់ឱ្យដោយក្រុមអាជ្ញាធរ

ទីតាំងផ្សាយពាណិជ្ជកម្ម