ដោយ​៖​សុផល​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នឹងមាន​កីឡា​ចំនួន ៣៨​ប្រភេទ ៣៥៦​វិញ្ញាសា ដែល​ក្នុងនោះ​ក៏មាន ០៩​វិញ្ញាសា ជា​ប្រភេទ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​នឹងត្រូវ​ប្រកួត​រក​ជើងឯក ដែលមាន​កីឡាករ​កីឡាការិនី​ប្រមាណ ៥០​នាក់​ចូលរួម​ប្រកួតប្រជែង​ទាំង ០៩​វិញ្ញាសា​។

​បន្ទាប់ពី​ការប្រកួត​បញ្ចេញ​សមត្ថភាព​ដើម្បី​បង្ហាញ​សាច់ដុំ​ធំៗ ស្រស់​សង្ហារ ទាំង​កីឡាករ កីឡាការិនី យ៉ាង​ស្វិតស្វាញ​ដោយមាន​ការដាក់​ពិន្ទុ​ពី​ចៅក្រម​ចំនួន ៧​នាក់ មកពី​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ យើង​បាន​រកឃើញ​ជើងឯក​មេដាយមាស​ទាំង ០៩​វិញ្ញាសា​ដូចជា​៖

-​វិញ្ញាសា បុរស​សាច់ដុំ ទម្ងន់ ៦០kg

-​វិញ្ញាសា បុរស​សាច់ដុំ ទម្ងន់ ៧០kg

-​វិញ្ញាសា បុរស​សាច់ដុំ ទម្ងន់ ៨០kg

-​វិញ្ញាសា បុរស​សាច់ដុំ ទម្ងន់ +៨០kg

-​វិញ្ញាសា បុរស​រូបរាង​សង្ហារ កំពស់​រហូតដល់ ១៧០cm + 4Kg

-​វិញ្ញាសា បុរស​រូបរាង​សង្ហារ កំពស់​រហូតដល់ ១៧០cm + 6Kg

-​ ​វិញ្ញាសា បុរស​បង្ហាញ​ម៉ូត កំពស់​រហូតដល់ ១៧០cm – 2Kg

-​ ​វិញ្ញាសា បុរស​បង្ហាញ​ម៉ូត កំពស់​រហូតដល់ ១៧០cm + 2Kg

-​ ​វិញ្ញាសា នារី​បង្ហាញ​រូបរាង​ស្រស់ស្អាត​

​ការចូលរួម​គាំទ្រ​របស់​អ្នក​ទាំងអស់គ្នា ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​កីឡា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ឈានទៅ​កាន់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​៕ ប្រជាពលរដ្ឋ​ម្នាក់ ត្រូវ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​៕Ph