ដោយ:ភ្នំខៀវ/បាត់ដំបង៖ បុរសជនជាតិអង់គ្លេសមានភរិយាខ្មែរម្នាក់បានស្លាប់ក្នុងបន្ទប់ផ្ទះជួលនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកា២០២២។

អ្នកស្រី វ៉ាន់ កញ្ចនា អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្រពន្ធបានបញ្ជាក់ថា ប្តីរបស់អ្នកស្រីឈ្មោះ Stock Jonathan អាយុ ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស។គាត់បានរៀបការជាមួយគ្នាជិតរយ:ជិត ១០ឆ្នាំមកហើយ។ចុងក្រោយនេះបានផ្លាស់ទី លំនៅមករស់នៅក្នុងផ្ទះជួលទីតាំងកន្លែងកើតហេតុខាងលើ។ប្តីរបស់គាត់មានជំងឺប្រចាំកាយហើយថ្មីៗនេះគាត់តែងតែពោលថា មិនសូវស្រួលខ្លួន និងដេកមិនលក់។អ្នកស្រីបន្តថានៅព្រឹកមិញនេះអ្នកស្រីបានក្រោកពីដំណេកមុនប្តីហើយធ្វើការនៅខាងក្រៅផ្ទះដូចរាល់
ដង។ប៉ុន្តែរហូតដល់ម៉ោងជិត៩គាត់ចូលទៅក្នុងបន្ទប់វិញហើយបានដាស់ប្តីក៏ស្រាប់តែឃើញអាការ:ប្តីថប់ដង្ហើមដង្ហក់ខ្លាំងទៅៗក្រោយមកបានបន្តិចក៏ដាច់ខ្យល់ស្លាប់តែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានបឋមក្រៅផ្លូវការថា មូលហេតុដែលជនរងគ្រោះស្លាប់នេះអាចបណ្តាលមកពីគាំងបេះដូង៕ សរន / N