​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អ៊ិច​ស្ព្រេ​ស​)៖​អតីត​ប្រធានាធិបតី​ចិន​លោក ជាង ហ្សេ​មីន​(Jiang Zemin)​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩៦​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា លោក​ជាង បាន​ទទួល​មរណភាព​ដោយ​រោគ​កោសិកា​ស​និង​ការ​ខូច​សរីរាង្គ​ខាងក្នុង​ជាច្រើន​នៅ​ក្រុង​សៀង​ហៃ​នៅ​ម៉ោង​១២​និង​១៣​រសៀល​។​

​លោក​ត្រូវ​បាន​ឃើញ​ជា​សាធារណៈ​លើកចុងក្រោយ​កាលពី​ថ្ងៃ​០១ តុលា​ឆ្នាំ​២០១៩ ក្នុងចំណោម​ព្រឹទ្ធាចារ្យ​បក្ស​ជាច្រើន​រូប​ដែល​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​​ចិន​និង​ការ​ដង្ហែ​ក្បួន​យោធា​មួយ​ដើម្បី​អបអរ​ឳ​កាស​នេះ​។​

​លោក​ជាង បាន​ធ្វើ​ជា​អគ្គលេខា​បក្ស​ចាប់ពី​ឆ្នាំ​១៩៨៩​ដល់​២០០២៕

​លោក​ប្រធានាធិបតី​ជាង ហ្សេ​មីន ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​១៩៩៤