ដោយៈតារារិទ្ធ(ភ្នំពេញ)ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជានិងត្រៀមខ្លួនស ម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ សម្តេចអគ្គមហាសេ នាបតីតឹជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាមចក្រកម្ពុជាបានផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖

១. ក្រ​សួ​ងស្ថា​ប័​ននិងអាជ្ញាធររាជធានី -ខេត្ត​​ដែ​លមិ​ន​ទា​ន់ មានក្រុមកីឡាចូ​ល​រួម​ប្រ​កួ​តត្រូ​​​វ​ប​​ង្កើ​ត​​អង្គ​ភាពកីឡាឬសមាគមកីឡាប្រចាំក្រសួងស្ថាប័នអាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់មានតម្លាភាព​ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។

២.ក្រសួងស្ថាប័ននិងអាជ្ញាធររាជធានី -ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើ តក្រុមកីឡា​ដែល​ខ្លួនមានឧត្តមភាព និង ត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង​តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ -​កីឡាការិនីដើម្បីចូល​រួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡា-ជាតិជនពិការ​លើ កទី ២ ឱ្យបានកាន់តែច្រើន ។

៣. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០ ២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេចដើម្បីធានាបាននូវជោគជ័យ​ខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ ។

៤.គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកប​ដោយ​ស្មារតីទទួ លខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធ-តួអង្គតែមួយ ” ដើម្បី ដោះស្រាយ​​នូវ​រាល់​បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការ​រៀប​ចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣ ។

៥. ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុនសហគ្រាសនិងសប្បុរសជនទាំងអស់សូម​ចូល​រួម​ដល់មូលនិធិកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០ ២៣ ដើម្បីរួមចំណែកដល់ភាពជោគ ជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ ។

៦. ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំង អស់សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជា ជនម្នាក់ជាម្ចាស់ផ្ទះម្នាក់”ពិសេសប្រជា ជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន​ប៉ារ៉ាហ្គេមឆ្នាំ២០២៣ សូមរៀបចំអនាម័យថែរក្សាបរិស្ថានឱ្យបានល្អនិងរៀបចំតុបតែងលម្អដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួនសំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡានិងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ ។

៧. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បី​បង្កើនការយល់ដឹង​អំពី​បច្ច័យ​ជា​វវិជ្ជមាននៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ​សម្រាប់ព្រះរាជាណា ចក្រ​កម្ពុជា​ ៕