ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងថានឹងមានការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តឡើងវិញជាថ្មីទៀតនៅខែមេសាឆ្នាំ២០២៣ខាងមុខបន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៩។ហើយសម្តេចសង្ឃឹមថាក្បាច់គុនល្បុកតោនឹង ក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុងអង្ករសង្ក្រាន្តនៅពេលនោះ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងឱកាសបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១ កាលពីល្ងាចថ្ងៃទី ៣០ខែ វិច្ឆិកា ២០២២ នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ។

នៅក្នុងឱកាននោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិនៅទូទាំងប្រទេសហើយបានជ្រាបថានៅចូលឆ្នាំខ្មែរនៅខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះយើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីម្ដងទៀត។ពេលនោះសង្ឃឹមថាកីឡាគុនល្បុកតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុង អង្ករសង្ក្រាន្តនៅពេលនោះ ។»