​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គម ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​ក្រុមហ៊ុន និង​និ​យោ​ជិ​ក ព្រមទាំង​កម្មករ​នៅក្នុង​រោងចក្រ​មី​នី​បៀរ​ថា បញ្ហា​ធំ​នៅទីនេះ​គឺ​ពាក្យ​ខ្លី​មួយ​ម៉ាត់​គឺ «​ជំនឿ​ទុកចិត្ត​»​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១០ បូក​មួយ​នៃ​ក្រុមហ៊ុន​មី​ឌី​បៀរ​របស់​ជប៉ុន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។​

​សម្តេច​មានប្រសាសន៍ថាៈ «​ពិតណាស់ ការប្ដេជ្ញាចិត្ត​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិត​មួយ​។ រឿង​ធំ​នៅទីនេះ​ដែល​យើង​ដកស្រង់​បាន​គឺ​នៅត្រង់ថា​ពាក្យ​ខ្លី​មួយ​ម៉ាត់​គឺ​ជំនឿ​ទុកចិត្ត​​»។។

​សម្តេច​បន្តថា ក្រុមហ៊ុន​ទុកចិត្ត​រាជរដ្ឋាភិបាល​, រដ្ឋា​ភិ​បាក​ទុកចិត្ត​ទៅលើ​ក្រុម ហ៊ុន​, កម្មករ​ទុកចិត្ត​ទៅលើ​ក្រុមហ៊ុន​ទៅលើ​រាជរដ្ឋាភិបាល​, រាជ​រដ្ឋបាល​ទុក ចិត្ត​ទៅលើ​កម្មករ និង​ទៅលើ​ក្រុមហ៊ុន​។ ទាំងអស់នេះ គឺជា​ចំណុច​ពិសេស​នៃ​ការរីកលូតលាស់​មិន​ត្រឹមតែ មី​នី​បៀ ប៉ុណ្ណោះ​ទេ គឺ​ក្រុមហ៊ុន​ជាច្រើន​ទៀត ។​

​សម្តេច​បន្តថា «​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា​កុំ​គិតថា​ត្រី​ធំ​ឬ​ត្រី​តូច ត្រី​ណា​មក​មុន​គឺ​ចាប់​ត្រី​នោះ​មុន​។​ព្រោះ​កម្ពុជា​ត្រូវការ​វិនិយោគ​លឿន​»៕​