​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងទ័ព​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តល់​កុងត្រា​ផលិត​ប្រព័ន្ធ​កាំជ្រួច​បាញ់​ពី​ដៅ​ទៅ​អាកាស​ធុន​NASAMS​ចំនួន​ប្រាំ​មួយគ្រឿង​តំលៃ​១,២​ពាន់​លាន​ដុល្លារ​ទៅ​អោយ​ក្រុម​​ហ៊ុន​ផលិត​អាវុធ​រ៉េ​យ​ធី​អន តិច​ណូ​ឡូជី ខូ​(Raytheon Technologies Co) សំរាប់​ផ្គត់ផ្គង់​អោយ​អ៊ុ​យក្រែន​។​

​សហរដ្ឋ​អាម៉េរិក​បានអនុម័ត​ការបញ្ជូន​ប្រព័ន្ធ​កាំជ្រួច​បាញ់​ស្កាត់​នេះ​ចំនួន​ប្រាំបី​ឈុត​ដើម្បី​ជួយ​អ៊ុយ​ក្រែន​បាញ់ស្កា​ត់​កាំជ្រួច​ព្រមទាំង​ការវាយប្រហារ​ដោយ​ដ្រូ​ន​រុស្ស៊ី​។​

​សូមបញ្ជាក់​ថា​កន្លងមក​អ៊ុយ​ក្រែន​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកា​ស​NASAMS​នេះ​ពីរ​គ្រឿង​កាលពី​ខែ​វិច្ឆិកា ហើយ​ប៉ុន្មាន​គ្រឿង​ទៀត​នឹង​ទៅ​ដល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នៅ​ពេល​ពួក​វា​កំពុង​ផលិត​​ក្នុង​ក្រុមហ៊ុន​រ៉េ​យ​ធី​អន​។​

​ប៊ី​ល ឡា​ផ្លាន​ធី​(Bill LaPlante)​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទទួលបន្ទុក​ផ្គត់ផ្គង់​សព្វាវុធ​បាន​និយាយថា​«NASAMS​ជា​សព្វាវុធ​ការពារ​ដែនអាកាស​ធុន​ចុង​ក្រ​ផ​យ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​អ៊ុយ​​ក្រែន​»​។​

​ប្រព័ន្ធ​NASAMS​ចំនួន​ប្រាំ​មួយគ្រឿង​នេះ​ជា​ផ្នែក​នៃ​ជំនួយ​សន្តិសុខ​មួយកញ្ចប់​លើក​ទី​ប្រាំ​ដែល​រដ្ឋាភិបាល​អាម៉េរិក​បាន​ប្រកាស​កាល​ពី​ខែសីហា​ដែលមាន​តំលៃ​សរុប​២,៩៨​ពាន់​លាន​ដុល្លារ​។​

​កុងត្រា​ខាងលើ​ដើម្បី​ផលិត​អាគុយ​NASAMS ការហ្វឹកហាត់​ប្រើ និង​ការគាំទ្រ​ឡូ​ជី​ស្ទិច​ដ​ល់​កងកម្លាំង​យោធា​និង​សន្តិសុខ​អ៊ុ​យក្រែន​។​

​កាលពី​សប្តាហ៍​មុន លោក​ដូក ប៊ូ​ស​(Doug Bush)​នាយក​ខាង​ទិញ​គ្រឿ​ង​សព្វាវុធ​សំរាប់​កងទ័ព បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា កងទ័ព​អាម៉េរិក​កំពុង​ពន្លឿន​ដំណើរការទិញ​សព្វាវុ​ធ​​របស់​ខ្លួន​ដើម្បី​បំពេញ​ស្តុក​សព្វាវុធ​អាម៉េរិក​ដែល​អស់​ដោយសារ​តែ​ដឹក​ជញ្ជូន​ទៅធ្វើ​សង្ក្រាម​នៅ​អ៊ុ​យក្រែន​។

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​NASAMS​ដែល​អាម៉េរិក​ផ្តល់​អោយ​កន្លង​មក​ទទួល​បាន​ជោគជ័យ​១០០​ភាគរយ​ក្នុងការ​ស្ទាក់​កំទេច​កាំជ្រួច​រុស្ស៊ី​។​សរុប អាម៉េរិក​​បាន​ផ្តល់​និង​សន្យា​ផ្តល់​ជំនួយ​សន្តិសុខ​ដល់​អ៊ុយ​ក្រែន​សរុប​១៩,៣​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​រដ្ឋកា​រ​លោកចូ បៃ​ដិន ចាប់ផ្តើម​៕

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​NASAMS​ដែល​អាម៉េរិក​ផ្តល់​អោយ​កន្លង​មក​ទទួល​បាន​ជោគជ័យ​១០០​ភាគរយ​ក្នុងការ​ស្ទាក់​កំទេច​កាំជ្រួច​រុស្ស៊ី​