​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែងមាន​ភាព​សុខកាយ​សប្បាយចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ការប្រកប​កិច្ចការងារ​បើ​បម្រុង​លិច​ក៏ត្រូវ​អណ្តែត​ឡើងវិញ មិន​ជួប​ស្ថានភាព​លំបាក​ខ្លាំង​ណាមួយ​សោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ដោយ​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​ណាស់​ផង​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​បើ​ចង់​ដោះស្រាយ ឬ​ចង់​ចរចា​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​អាច​ទម្លុះទម្លាយ​ជោគជ័យ​ជាក់​ពុំខាន ។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ផ្នែក​ខាងក្រៅ​ពីព្រោះ​ផល​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​វិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​ជាទី​ពេញចិត្ត​គួរសម​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំរួច ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​នោះ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ក្នុង​គ្រួសារ​ងាយ​ផ្ទុះ​បញ្ហា​ជាង​សព្វមួយដង ម្ល៉ោះហើយ​ត្រូវ​ចេះ​អត់ឱន និង​បើក​ចិត្ត​ទូលាយ​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ​អ្វី​ត្រូវ​ចេះ​មើលមុខ​ក្រោយ និង​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ឡើយ​បើ​ពុំនោះ​ផល​លំបាក​អាច​កើតមាន​គ្រប់ពេល​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​គិត​ចង់​ធ្វើ​ជំនួញ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ​ទេ​បើ​មានការ​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ពុំខាន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​បញ្ហា​ការដើរ​ឆ្ងាយ​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​គ្រោះ​ច្រើនជាង​សព្វមួយដង​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​តែង​មាន​បញ្ហា​ច្រើន និង ធ្វើ​អ្វី​មិនសូវ​សម្រេច​ដល់​ចប់​ចុង​ដើម​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ផង ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយ​រីក​ជាធំ​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើសិន​មាន​ជម្លោះ​វិវាទ ហើយ​មិន​គិតគូរ​ដោះស្រាយ​ឱ្យទាន់ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់​មនុស្ស​យើង​មានពេលខ្លះ​ល្អ និង ពេលខ្លះទៀត​មិនល្អ​ជា​រឿង​ធម្មតា​។ ហេតុនេះ​ទោះ​ធ្វើ​អ្វីៗ​បើ​មាន​បញ្ហា​កើតឡើង​លោកអ្នក​តោង​តែ​មិន​ព្រួយបារម្ភ​ឬ​គិត​ច្រើន​នោះឡើយ​និង​ត្រូវ​ចេះ​តស៊ូ​ជាមួយ​បញ្ហា​ទើប​ជីវិត​នឹង​ផ្លាស់ប្តូរ​ជាង​នេះ​។​ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​គឺមាន​ភាព​សុខដុម និង​លោកអ្នក​អាច​ទទួល​កាដូ​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពេលនេះ ប្រៀប​ដូច​បានជា ”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​ស្ថិតនៅក្នុង​អំឡុង​ថ្ងៃ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលរង​ក្រុមមនុស្ស​វាយប្រហារ​ម្ល៉ោះហើយ​គប្បី​ប្រ័​ត្ន​ប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​គួរ​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​នោះ​ផល​ល្អៗ​មួយចំនួន​អាច​នឹង​ល្អ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។
​រីឯ​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​ផងដែរ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ពិសេស​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​មកឱ្យ​ឬ​រោគ​ជំងឺ​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ ហើយ​ការបំពេញ​ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​មាន​បញ្ហា​ច្រើន​ចូល​យាយី ហើយ​ពិសេស​ងាយ​រងគ្រោះថ្នាក់​ដោយសារ​ក្រុមមនុស្ស​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី ពិសេស បុរស មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​មើលមុខ​ក្រោយ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​បើ​ពុំ​នោះទេ​បញ្ហា​នឹង​អាក្រក់​ណាមួយ​រត់​ចូល​ដោយ​មិនដឹង​ខ្លួន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ទៀតផង​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​យកតែ​ត្រូវ​រៀងៗ​ខ្លួន​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​រាល់​ចង្រៃឧបទ្រព​ដែល​ធ្លាប់តែ​យាយី​បាន​ចាកចេញ​ឆ្ងាយ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​រលូន និង មានជោគ​មានជ័យ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ និង គាំពារ​ជានិច្ច​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើត​មានរឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕