ដោយ​: តារា​រិ​ទ្ធ​/​ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ក្រុមហ៊ុន​មី​នី​បៀរ គឺជា​បទពិសោធ ន៍​មួយ​ដែល​សម្តេច​ប្រើ​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ចេញ​មកពី​ប្រទេស​ដទៃ ។ ជាពិសេស​គឺ​ប្រទេស​កូរ៉េខាងត្បូង​ដែល​សម្តេច​បានបង្ហាញ​នូវ​គម្រោង​មួយ​បូក​។

​សម្ដេច​តេ​ជោ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១០ បូក​មួយ​នៃ​ក្រុមហ៊ុន​មី​ឌី​បៀរ​របស់​ជប៉ុន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​មី​នី​បៀរ ដំបូង​គឺមាន​រោងចក្រ​នៅក្នុង​ប្រទេស​ថៃ​ឯណោះ​ទេ​។ ប៉ុន្តែ​ក្រុមហ៊ុន​មី​នី​បៀរ​បានចាប់ផ្ដើម​ពង្រីក​រោង ចក្រ​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ចាប់ផ្ដើម​ពី​ដើមទុន ៣២​លាន​ដុល្លារ​រហូតដល់ ៦០០​លាន​ដុល្លារ​។ ចំណុច​នេះ​អាច​នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ​ត្រូវធ្វើ​ការគិតគូរ​។ នៅ​ប្រទេស​ថៃ​ក្នុងករណី​ដែល​នៅ​ប្រទេស​ថៃ​ជួប​ហានិភ័យ​អ្វីមួយ គឺ​នៅតែ​អាច​បន្ត​ផលិត​នៅក្នុង​ប្រ ទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​រោងចក្រ តាមរយៈ​ការបង្កើន​ការផលិត ។​

​សម្តេច​បន្តថា បទពិសោធន៍​របស់​មី​នី​បៀរ​ត្រូវបាន​សម្តេច​លើក​ជាមួយនឹង​ក្រុម ហ៊ុន​នានា​ហើយ​យើង​សង្ឃឹមថា​មី​នី​បៀរ​នឹង​រស់នៅ​ជាមួយគ្នា​បន្តទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​មាន​កត្តា​ដែល​ធ្វើ​ឲ្យ​មី​នី​បៀរ​នៅ​ជាមួយ​យើង​បាន​នោះ​គឺ កត្តា​សន្តិភាព​ដែល​នេះ​ជា​កត្តា​ធំជាងគេ និង ស្ថេរភាព​នយោបាយ ។ ចំណុច​នេះ​គឺជា​ចំណែក​ដល់​សំខាន់​វា​មិនមែន​គ្រាន់តែ​មី​នី​បៀរ​ទេ គឺ​គ្រប់​ក្រុម ហ៊ុន​ទាំង​អស់ពី​ក្រៅប្រទេស ។​

​សម្តេច​បន្តថា​ប្រសិនជា​មិនមាន​សន្តិភាព និង សេ្ថ​រ​ភាព​នយោបាយ​ទេ មិនមាន​ក្រុមហ៊ុន​ណា​មក​វិនិយោគ​នៅ​កម្ពុជា​នោះទេ​៕​