បុរស​ម្នាក់​ទៅលើ​កមង ស្រាប់តែ​ប្រទះឃើញ​សព​បុរស​ម្នាក់​ជាប់​មង​ទៅវិញ​

1251
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​បាន​ទៅលើ​កមង ស្រាប់តែ​ប្រទះឃើញ​សព​បុរស​ម្នាក់​ជាប់​មង​បង្ក​ការភ្ញាក់ផ្អើល ក៏បាន​រាយការណ៍ អោយ​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។​ ​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​ឡើង ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​។ ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ចំនុច​មុខ​វត្ត​សារិកាកែវ ក្នុងភូមិ​អរិ​ក្សត្រ ឃុំ​អរិ​ក្សត្រ ស្រុក​ល្វា​ម​ឯម ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា សព​ជនរងគ្រោះ​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ប្រជាពលរដ្ឋ​គាត់​ពាក់​មង​ជា​រៀងរាល់ថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​រូ​បគ​គាត់​បាន​ចេញពីផ្ទះ ដើម្បី​ទៅលើ​កមង​របស់គាត់ ស្រាប់តែ​ប្រទះ​សាកសព​បុរស​ម្នាក់​អណ្ដែត​ជាប់​មង​របស់គាត់​ទៅវិញ ហើយ​គាត់​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​មក​ពិនិត្យ​សព​។​

​សមត្ថកិច្ច​បានមក​ដល់​ចំណុច​សព​ខាងលើ បាន​អូស​សព​មកលើ​គោក​រួច​បាន​កោសល្យ​ពិច័យ ពិនិត្យ​លើ​សព​រួចរាល់​ហើយ សមត្ថកិច្ច​បានបញ្ជាក់​ថា សព​បុរស​ខាងលើ​ពិតជា​លង់ទឹក​ស្លាប់​ពិត​ប្រាក​ដែន​។

​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តំ​លក់​ទុក​នៅ​វត្ត​សារិការ​កែវ រង់ចាំ​សាច់ញាតិ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ