ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែន ការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល មេរៀនលំហាត់របៀបនៅនឹងកន្លែង ដល់សិក្ខាកាមជា នគរបាល ចំនួន ៥៣ នាក់ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោយពីបាន បញ្ចប់ការសិក្សា រយៈពេល ១ខែ កន្លងមក។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកនាយ ការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ជ្រោមជ្រែងរហូតវគ្គនេះ ទទួលបានលទ្ធផលល្អ និងសម្រេចជោគជ័យ តាមផែនការ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ ស្នងការរង ក៏បានផ្តាំផ្ញើដល់ប្អូនៗ និងកងកម្លាំងទាំងអស់ ដែលបានបញ្ចប់ការសិក្សា ត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ:នគរបាល ទៅប្រើប្រាស់ នៅកន្លែងការងារ ជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕/V-PC