​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ កាណាដា​បាន​ធ្លាក់​រួចទៅហើយ ដូច្នេះ​គ្មានអ្វី​ត្រូវ​លេង​ជាមួយ​ម៉ារ៉ុក​ទេ ចំណែក​បី​ក្រុម​ធំៗ​ដូចជា អាល្លឺម៉ង់ បែលហ្ស៊ិក និង អេ​ស្ប៉ាញ បើ​ហ៊ាន​តែ​ប្រហែស នឹង​ប្រហោង​ជាក់​ជាមិនខាន ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​ដែល​ត្រូវការ​ពិន្ទុ​ខ្លាំង​ដូចជា ក្រូ​អាស៊ី កូ​ស្តារី​កា និង​ជប៉ុន​។

– កាណាដា vs ម៉ារ៉ុក (​ពូ​ល F)

* កាណាដា​មិនដែល​ឈ្នះ​ការប្រកួត​នៅវើ​លខាប់​ទេ​។​
* ម៉ារ៉ុក​អាច​ឆ្លង​ផុតវ​គ្គ​ចែក​ពូ​ល​ជាមួយនឹង​ជ័យជម្នះ​ថ្ងៃនេះ​។​
* ម៉ារ៉ុក​មិន​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ចំនួន​៩​លើ​ក​ជាប់​គ្នា​ចាប់តាំងពី​ខែ​មិថុនា​។​
* កាណាដា​មិនបាន​ចូល​ទី ៤ លើក​ក្នុងចំណោម​បរាជ័យ ៦ លើក​ក្នុងអំឡុង​ឆ្នាំ ២០២២​។​

​វា​មិន​សមសោះ​ដែល​កាណាដា​ធ្លាក់​ចេញ​ពីវើ​លខាប់​ឆ្នាំនេះ ត្បិត​លេង​ល្អ​លើ​ទីលាន​។​

​ពួកគេ​នៅតែ​អាចបង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ការ​ឈ្នះ​ការប្រកួត​វើល​ខាប់​ជា​លើកដំបូង ប៉ុន្តែ​អ្វី​ដែល​កើតឡើង​នឹង​គ្រាន់តែ​ជា​បទពិសោធន៍​សម្រាប់​ការប្រកួត​វើល​ខាប់​របស់​ពួកគេ​នៅ​ឆ្នាំ ២០២៦ តែប៉ុណ្ណោះ​។​

​ការទទួល​ជ័យជម្នះ​សម្រាប់​ម៉ារ៉ុក​នឹង​ធ្វើឱ្យ​ពួក​គេ​ឡើងវ​គ្គ​បន្ទាប់ ឬ​មិន​ចឹងត្រឹម​ស្មើ​ក៏ជាប់ដែរ​។ ម៉ារ៉ុក​គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បី ដែល​មាន​ប៉ូឡូញ និង​ប្រេ​ស៊ីល មិនទាន់​របូត​គ្រាប់​បាល់​នៅ​ជុំ​ទី​២​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​ពួកគេ​អាច​បន្ត​កំណត់ត្រា​ដ៏​រឹងមាំ​នៅទីនេះ​។​

​គ្មាន​ក្រុម​អាហ្វ្រិក​ណាមួយ​ចាប់តាំងពី​ម៉ារ៉ុក​តាំងពី​ឆ្នាំ ១៩៨៦ បាន​របូត​គ្រាប់​បាល់​មួយ​ឬ​តិច​ជាង​នេះ​នៅក្នុង​វគ្គ​ចែក​ពូ​លវើ​លខាប់​នោះឡើយ ដូច្នេះ​នឹងមាន​ប្រវត្តិសាស្ត្រ​ចាំ​កត់ត្រា​សម្រាប់​ក្រុម​តោ​អាហ្វ្រិក​នៅទីនេះ​។​

​ម៉ារ៉ុក​នឹង​ត្រូវ​ប្រឈមមុខនឹ​ង​ក្រុម​ណាមួយ​ក្នុងចំណោម​ក្រុម​ទាំង​បួន​ដែល​មិន​ទាន់​រកឃើញ​អ្នក​ជាប់​ក្នុង​ពូ​ល E មិន​ថា​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ១ ឬ ២ នោះទេ ប៉ុន្តែ​ការ​ឆ្ពោះទៅ​កាន់​តំណែង​កំពូល​គឺ​ជា​គោលដៅ​ទល់​នឹង​ក្រុម​ខ្សោយ​បំផុត​ក្នុង​ពូ​ល F នេះ​។​

​ដោយហេតុ​ថា​កាណាដា​គ្មានអ្វី​ត្រូវ​លេង ដូច្នេះ​លទ្ធភាព​ដែល​ម៉ារ៉ុក​ឈ្នះ​គឺ​មាន​ខ្ពស់​។ លទ្ធផល​ទស្សនទាយ ម៉ារ៉ុក​ឈ្នះ ២-០​។​

– ក្រូ​អាស៊ី vs បែលហ្ស៊ិក (​ពូ​ល F)

* ក្រូ​អាស៊ី​បាន​យក​ឈ្នះ​លើ​កាណាដា​យ៉ាង​ងាយ ខណៈ​បែលហ្ស៊ិក​ឈ្នះ ១-០ លើ​កាណាដា​ទាំង​វេទនា​។​
* ក្រុម​បិសាច​ក្រហម​បែលហ្ស៊ិក​ហាក់​បែកបាក់​ផ្ទៃក្នុង​នៅក្នុងវើល​ខាប់​លើក​នេះ​។​
* ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​ការប្រកួត​៦​លើក​ក្នុ​ងវើល​ខា​ប់ ៧ ដង​ចុងក្រោយ​របស់​ក្រូ​អាស៊ី​។​
* Andrej Kramaric រកបាន ៨ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៤ លើក​ចុងក្រោយ​របស់​គេ​សម្រាប់ក្រូ​អាស៊ី​។​

​ក្រូ​អាស៊ី​អាច​ឡើង​ទៅ​វគ្គ​បន្ត​តាមរយៈ​ការ​ផ្តួល​បែលហ្ស៊ិក​ក្នុង​ពូ​ល F នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​កីឡដ្ឋាន Ahmad bin Ali ។​

​កូនក្រុម​របស់លោក Zlatko Dalic បាន​ចាញ់​តែ​មួយ​លើក​គត់​ក្នុង​ការប្រកួត​ចំនួន ១៨ លើក​ចុងក្រោយ​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​លេខ​២​ពិភពលោក បែលហ្ស៊ិក ដើម្បី​ទទួលបាន​កៅអី​មួយ​នៅ​ជុំ​បន្ទាប់​។​

​ក្រុម​បិសាច​ក្រហម​បែលហ្ស៊ិក​លេង​មិន​សម​នឹង​ចំណាត់ថ្នាក់​ឬ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​នៅវើ​លខាប់​លើក​នេះ​ទេ ហើយ​ហាក់​មាន​ជម្លោះ​ផ្ទៃក្នុង ក្រោយ​ចាញ់​ម៉ារ៉ុក​កាលពី​ថ្ងៃអាទិត្យ​។​

​នៅក្នុង​បទសម្ភាសន៍​ក្រោយ​ចប់​ការប្រកួត ខ្សែការពារ Jan Vertonghen វ័យ ៣៥ ឆ្នាំ​បាន​ឆ្លើយតប​យ៉ាង​ឈឺផ្សា​ទៅនឹង​ការអត្ថាធិប្បាយ​របស់​ខ្សែបម្រើ​ប្រយុទ្ធ Kevin De Bruyne អំពី​ក្រុម “​វ័យចាស់​” របស់លោក Roberto Martinez ដោយ​បោះសម្តី​វាយប្រហារ​វិញ​ថា មក​ពី​បែលហ្ស៊ិក​អន់​ប្រយុទ្ធ​ទើប​ចាញ់​គេ​។ របាយការណ៍​បន្តបន្ទាប់​មួយចំនួន​បាន​អះអាងថា អ្នក​ទាំង​ពីរ​ត្រូវបាន​បំបែកចេញ​ពី​គ្នា​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ខណៈ​ភ្លើងកំហឹង​បាន​ផ្ទុះឡើង​។​

​ជាមួយនឹង​អាយុ​ជា​មធ្យម ៣០,៤ ឆ្នាំ បែលហ្ស៊ិក​បានដាក់​កីឡាករ​ចាស់​ជាងគេ​ឱ្យ​លេង​ក្នុងវើ​លខាប់ ហើយ​មធ្យមភាគ​នេះ​ទំនង​មិន​ធ្លាក់ចុះ​ទេ ប្រសិនបើ Romelu Lukaku ជំនួស Michy Batshuayi សម្រាប់​ការប្រកួត​ដ៏​លំបាក​នេះ​។​

​កីឡាករ Vertonghen អាច​និយាយ​ត្រូវ ព្រោះ​ភាគរយ​ស៊ុត​របស់​បែលហ្ស៊ិក​គឺមាន​ទាប​ជាង​គេ​នៅក្នុង​ពូ​ល F​។​

​ក្រូ​អាស៊ី​ចាប់ផ្តើម​លេង​មែនទែន បន្ទាប់​ពី​កាណាដា​នាំមុខ​មុន​ដោយ​បាល់​តែ​ត​នៅ​នាទី​ទី ២ រកបាន​ដោយ​កីឡាករ Alphonso Davies ហើយ​ចុងបញ្ចប់​បាន​វាយបក​ឈ្នះ​វិញ ៤-១​។​

​កំណត់​ត្រាវើ​លខាប់​របស់លោក Dalic ក្នុងនាម​ជា​គ្រូបង្វឹក​ក្រូ​អាស៊ី បានបង្ហាញ​ថា គាត់​មិន​ភ័យ​ស្លន់ស្លោ​នោះឡើយ ទោះ​ត្រូវ​គេ​នាំមុខ​ក៏ដោយ​។ ពួកគេ​បាន​តាម​ពី​ក្រោយ​គេ​៣​ប្រកួត​នៅវើ​លខាប់​កាលពី​៤​ឆ្នាំមុន ដោយ​របូត​គ្រាប់​បាល់​នៅ​នាទី​ទី​១​ទល់​នឹង​ដា​ណឺ​ម៉ាក នាទី​ទី​៣១​ទល់​នឹង​រុស្ស៊ី និង​នាទី​ទី ៥ ទល់​នឹង​អង់គ្លេស ប៉ុន្តែ​បាន​ឆ្លង​ដល់​ម៉ោង​បន្ថែម ឬ បាល់​ប៉េណាល់​ទី​រាល់​លើក​។​

​ក្រូ​អាស៊ី​នឹង​យក​អារម្មណ៍​កាលពី​៤​ឆ្នាំ​មុន​មក​លេង​ជាមួយ​ក្រុម​បែកបាក់​បែលហ្ស៊ិក ដូច្នេះ​លទ្ធភាព​ដែល​បិសាច​ក្រហម​ធ្លាក់​នឹងមាន​ខ្ពស់ ប្រសិនបើ​ក្រូ​អាស៊ីលេង​ដូច​កាលពី​៤​ឆ្នាំមុន​មែន​នោះ​។

​លទ្ធផល​ព្យាករណ៍ ក្រូ​អាស៊ី ឈ្នះ ២-១​។​

– កូ​ស្តារី​កា vs អាល្លឺម៉ង់ (​ពូ​ល E)

* អាល្លឺម៉ង់​មិន​អាច​រក្សា Clean Sheet ក្នុង​ការប្រកួត​វើល​ខាប់ ៥ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* យ៉ាងហោចណាស់ កូ​ស្តារី​កាអា​ចរកគ្រាប់​បាល់​នៅ ៦ ប្រកួត​នៃ​ការប្រកួត​អន្តរជាតិ ៧ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* កូ​ស្តារី​កាអា​ចឡើង​ទៅ​វគ្គបន្ត​ដោយ​គ្រាន់តែ​ស្មើ​ជាមួយ​អាល្លឺម៉ង់​នៅថ្ងៃនេះ​។​
* អាល្លឺម៉ង់​ត្រូវតែ​ឈ្នះ​ដើម្បី​មានឱកាស​ឡើង​វគ្គ​បន្ទាប់​។​

​ពូ​ល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នៅវើ​លខាប់​បាន​ឈាន​ចូលដ​ល់​ជុំ​ចុងក្រោយ ខណៈ​កូ​ស្តារី​កានិង​អាល្លឺម៉ង់​នឹង​ព្យាយាម​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​។​

​កូ​ស្តារី​កា​ហាក់បីដូចជា​ក្រុម​មួយ​ដែល​ត្រូវ​វេច​បង្វិក​ទៅ​ស្រុក​វិញ​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ចាញ់​អេ​ស្ប៉ា​ញ ៧-០ នៅ​ថ្ងៃ​បើកឆាក ប៉ុន្តែ​ពួកគេ​បាន​ងើប​ឡើងវិញ​យ៉ាង​ល្អ​ដោយ​ផ្តួល​ជប៉ុន​ក្នុង​ជុំ​ចុងក្រោយ​។ លទ្ធផល​នោះ​បាន​ធ្វើឱ្យ​កូ​ស្តារី​ការកក​ល់នឹង​ឡើង​វគ្គ​បន្ត ហើយ​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​នឹង​ឡើង ប្រសិនបើអេ​ស្ប៉ាញ​ជួយ​បំបាក់​ជប៉ុន​។​

​អាល្លឺម៉ង់​បាន​បើកឆាក​ចាញ់​ជប៉ុន​យ៉ាង​ភ្ញាក់ផ្អើល ក្រោយ​អា​រ៉ាប៊ីសាអូឌីតបំ​បាក់អា​ហ្សង់​ទីនក​ក្រើក​ផែនដី​! ក្រោយ​ស្មើ​ជា​មួយអេ​ស្ប៉ាញ អាល្លឺម៉ង់​ឥឡូវ​ត្រូវការ​ឈ្នះ​ដាច់ខាត ខណៈ​បន់​ឱ្យ​ជប៉ុន​ចាញ់​អេ​ស្ប៉ា​ញ ទើប​មាន​ឱកាស​ឡើង​វគ្គ​បន្ត​។​

​ដោយ​ស៊ុត​ចូល​នៅ ៦ ប្រកួត​នៃ​ការប្រកួត​អន្តរជាតិ ៧ លើក​ចុងក្រោយ​របស់​ពួកគេ កូ​ស្តារី​កា​ប្រាកដ​ណាស់​គឺជា​ក្រុម​បង្ក​ការគំរាមកំហែង​មួយ​ដែរ ដោយ​ការខកខាន​ស៊ុត​ចូល​ទី​របស់​ពួកគេ​គឺ​កើតឡើង​ទល់​នឹង​អេ​ស្ប៉ា​ញ​។​

​កូ​ស្តារី​កា​បាន​ចាញ់​ពីរ​ប្រកួត​ដំបូង​របស់​ពួកគេ​ក្នុងវើ​លខាប់​២០១៨ មុន​ពេល​លេង​យ៉ាង​ស្វាហាប់រ​ហូត​បាន​ស្មើ ២-២ ជាមួយ​ស្វីសក្នុង​ការប្រ​កួតចុង​ក្រោយ​របស់​ពួកគេ ដូច្នេះ​យើង​រំពឹង​ស្មារតី​ប្រយុទ្ធ​បែបនេះ​នឹង​កើតឡើង​នៅទីនេះ​។​

​វា​ជា​ការប្រកួត​មួយ​ដែល​អាល្លឺម៉ង់​ត្រូវ​ឈ្នះ​ដាច់​ខាត ដូច្នេះ​លទ្ធភាព​ឈ្នះ​សម្រាប់​ឥន្ទ្រី​ដែក​គឺ​មាន​ខ្ពស់​ជាងកូ​ស្តារី​កា​។

​លទ្ធផល​ទស្សនទាយ អាល្លឺម៉ង់​ឈ្នះ ៣-១​។​

– ជប៉ុន vs អេ​ស្ប៉ាញ (​ពូ​ល E)

* ក្រុម​ទាំង​ពីរ​រកបាន​គ្រាប់​បាល់​ក្នុង ៥ ប្រកួត​នៃ​វើល​ខាប់ ៧ ចុងក្រោយ​របស់​ជប៉ុន​។​
* ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​វើល​ខាប់ ៦ លើក​ចុងក្រោយ​របស់អេ​ស្ប៉ាញ​។​
* ៧ ប្រកួត​សំខាន់ៗ​នៃ ១២ ប្រកួត​ទឹក​ចុងក្រោយ​របស់អេ​ស្ប៉ាញ (World Cup, European Championship) បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ទាំងអស់ ហើយ ៥ ប្រកួត​ក្នុងនោះ គឺ ១-១​។​
* Marco Asensio បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ៧-០ របស់អេ​ស្ប៉ាញ​លើកូ​ស្តារី​កា និង​ស៊ុត​គ្រាប់​ជ័យជម្នះ​នៅ​ម៉ោង​បន្ថែម (ET) ទល់​នឹង​ជប៉ុន​ក្នុង​ព្រឹត្តិការណ៍ Olympic SF កាលពី​ពីរ​ឆ្នាំមុន​។​

​ជប៉ុន​និង​អេ​ស្ប៉ាញ​ជួប​គ្នា​ជា​លើក​ទី​ពីរ​ក្នុង​កម្រិត​អន្តរជាតិ​ជាន់ខ្ពស់​ផ្នែក​បុរស នៅពេល​ដែល​កៅអី​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ និង ចំណាត់​ថ្នាក់​នៃ​ពូ​ល E ត្រូវ​កាត់​សេចក្តី​នៅ​កីឡដ្ឋាន Khalifa International Stadium នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​អេ​ស្ប៉ាញ​បាន​ចាប់ផ្តើមវើល​ខាប់​យ៉ាង​អស្ចារ្យ​ដោយ​យកឈ្នះ​កូ​ស្តារី​កា ៧-០ ប៉ុន្តែ​បែរជា​លេង​មិន​សូវ​ល្អ​ជាមួយ​អាល្លឺម៉ង់​កាលពី​ចុង​សប្តាហ៍​។ ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​បញ្ចប់ទៅ ដោយ​ស៊ុត​ច្រើន​ជើង​ជាង​និង​ចំ​គោលដៅ​ច្រើន​ជាងអេ​ស្ប៉ាញ ហើយ​ចាញ់​ការគ្រប់គ្រង​សាច់​បាល់​តិចតួច​ប៉ុណ្ណោះ​។​

​នោះ​គឺ​ផ្ទុយស្រឡះ​ពី​ការប្រកួត​លើកដំបូង​របស់​អាល្លឺម៉ង់​នៅ​កាតា​ឆ្នាំ ២០២២ នៅពេលដែល​ពួកគេ​ត្រូវ​បាន​ផ្តួល​ដោយ​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ ខណៈ​កីឡាករ​បម្រុង Takuma Asano បាន​កែប្រែ​ជំនោរ​នៃ​ការប្រកួត​បើកឆាក​និង​ជួយ​ឱ្យ​ជប៉ុន​ឈ្នះ​នៅ​ចុង​ម៉ោង​។ Asano បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​សូន្យ​ស្មើ​ក្នុង​តង់​ទីមួយ​ទល់​នឹង​កូ​ស្តារី​កា​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ការលេង​ដ៏​ច្របូកច្របល់​នៅ​ផ្នែក​ខាង​ក្រោម​បាន​ធ្វើឱ្យ​ជប៉ុន​ខាតបង់ ខណៈ​ក្រុម​របស់​លោក Hajime Moriyasu បាន​ភ្លាត់​ចាញ់ ១-០​។​

​លទ្ធផល​ទាំងពីរ​នេះ​មានន័យថា ក្រុម​ទាំង​បួន​នៅតែ​អាច​ឆ្លង​ផុត​ពី​ពូ​ល ហើយ​អេ​ស្ប៉ាញ​នៅតែ​មាន​ការងារ​ធ្ងន់​ត្រូវធ្វើ ទោះបីជា​លទ្ធផល​ស្មើ​ប្រហែល​ជា​គ្រប់គ្រាន់​ដើម្បី​ធានា​ថា​ពួកគេ​បញ្ចប់​នៅលើ​កំពូល​តារាង​ក៏ដោយ​។​

​ការ​ស្មើ​គឺជា​ជំនាញ​របស់​គោ​ជល់​អេ​ស្ប៉ាញ​នៅក្នុង​ការប្រកួត​ធំៗ ដោយ​ការប្រកួត ៧ លើក​ក្នុងចំណោម ១២ លើក​ចុងក្រោយ​របស់​ពួកគេ​នៅវើ​លខាប់​២០១៨ យូរ៉ូ​២០២០ និង​នៅ​កាតា បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ទាំងអស់​។ ក្រោម​ការដឹកនាំ​របស់​លោក Luis Enrique អេ​ស្ប៉ាញ​បានស្មើ​ដល់​ទៅ​ពាក់កណ្តាល​នៃ​កា​រប្រ​កួ​តទាំង​៨​លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ពិន្ទុ​ដូចគ្នា ១-១ ។​

​ដូច្នេះ​លទ្ធភាព ១-១ នឹង​កើតមាន​ខ្ពស់​ម្តង​ទៀត​សម្រាប់​ថ្ងៃនេះ​៕

​ជប៉ុន​អាច​នឹង​មាន​ឱកាស​ឡើង ប្រសិនបើ​ស្មើ​ឬ​ឈ្នះ​អេ​ស្ប៉ា​ញ ក្នុងករណី​អាល្លឺម៉ង់​ឈ្នះ​១​គ្រាប់​ឬ​ស្មើ​ជាមួយកូ​ស្ត្រារីកា