ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអភិបាលក្រុង ប៊ុស្ស៊ីសាំងហ្សក (Bussy saint George’s) អំពីការអភិរក្សវប្បធម៌នៅកំពង់ឆ្នាំង។
នៅក្នុងកិច្ចជំនួបពិភាក្សា លោក YANN DUBOSC (យ៉ាន់ ឌុយបូស) អភិបាលក្រុង ប៊ុស្ស៊ីសាំងហ្សក ជម្រាបជូន អំពីកិច្ចការងារដែលក្រុងប៊ុស្ស៊ីសាំងហ្សក បានចុះកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងអភិវឌ្ឍន៍ និងវិនិយោគលើវិស័យ អប់រំ សិល្បៈវប្បធម៌ និងវិស័យសេដ្ឋកិច្ច សង្គមនៃតំបន់ទាំងពីរ ក្រុង គឺ ប៊ុស្ស៊ីសាំងហ្សក និងខេត្តកំពង់ឆ្នាំង)។
ក្នុងជំនួបខាងលើនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ប្រកបដោយលទ្ធផលជាផ្លែផ្កាលើ ការផ្លាស់ប្តូរវិស័យសិល្បៈវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុងប៊ុស្ស៊ីសាំងហ្សក៕/PC