ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ជំនួយរបស់ប្រទេសជប៉ុនមកកាន់កម្ពុជាមានចំនួន មិនតូចទេក៏ប៉ុន្តែអ្វីដែលយើងចង់បាននោះគឺស្ថិរភាពបំផុតគឺវិនិយោគិនជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។ព្រោះយើងដឹងថាជប៉ុនមានតួនាទីមិនមែនគ្រាន់តែជួយដល់កម្ពុជាទេ,ប៉ុន្តែជប៉ុនត្រូវជួយដល់ប្រទេសដទៃទៀតអញ្ចឹងបញ្ហាសំខាន់ដែលយើងចង់បានគឺវិនិយោគជប៉ុន មកកាន់តែច្រើនហើយជប៉ុនបើកទីផ្សារឲ្យធំដើម្បីនាំទំនិញចូលពីកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងពីធីអបអរខួប ១១ ឆ្នាំ នៃក្រុមហ៊ុន មីនីបៀរ ដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកាល ពីព្រឹកថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ពាក់ព័ន្ធទំនាក់ទំនងកម្ពុជាជប៉ុន នៅឆ្នាំក្រោយនេះគឺជាឆ្នាំពិសេស ។ សម្តេចបានបន្តថាឆ្នាំនេះនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីជប៉ុនជួបគ្នាបួនដង។ នាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជាពីរដង នាយករដ្ឋមន្ត្រីកម្ពុជាទៅជប៉ុនពីរដង ។ នៅក្នុងរយៈពេល ៤ដងនេះយើងបានសម្រេចជាមួយគ្នា នូវការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

សម្តេចតេជោបន្តថាឆ្នាំក្រោយនេះជាខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ។ សម្តេចពិតជាសប្បាយរីករាយដែលបានធ្វើការជា មួយជប៉ុនក្នុងរយៈកា លកន្លងទៅនេះយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ។

សម្តេចតេជោបន្តទៀតថា៖«អញ្ចឹងទេជំនួយជប៉ុនមកដល់កម្ពុជាមានចំនួនមិនតូចទេនៅទីនេះ,ប៉ុន្តែអ្វីដែលយើងចង់បានស្ថិរភាពបំផុតគឺវិនិយោគជប៉ុនមកកាន់តែច្រើន មកកាន់កម្ពុជា។ព្រោះយើងដឹងថាជប៉ុនមានតួនាទីមិនមែនគ្រាន់តែជួយដល់កម្ពុជាទេ។ប៉ុន្តែជប៉ុនត្រូវជួយដល់ប្រទេសដទៃទៀត។អញ្ចឹងបញ្ហាសំខាន់ដែលយើងចង់បានគឺវិនិយោគិនជប៉ុនមកកាន់តែច្រើន ហើយជប៉ុនបើកទីផ្សារឲ្យធំដើម្បីនាំទំនិញចូលពីកម្ពុជា ។ខ្ញុំសប្បាយរីករាយដោយបានមើលឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជាជប៉ុនមានការកើន ឡើង ។ តាមរយៈក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាដល់បានផលិតផលហើយនាំចូលទៅកាន់ប្រទេសជប៉ុន ។ យើងអាចធ្វើបែបហ្នឹងដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង រវាងប្រទេសទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖នៅក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស កាលណាទំនាក់ទំនងសេដ្ឋកិច្ចកាន់តែធំ វាក៏ធ្វើឲ្យទំនាក់ទំនងខាងនយោបាយក៏កាន់តែ រឹងមាំទៅតាមនោះដែរ ៕