កម្មករ​គ្រោះថ្នាក់​ចរាចរ​៥១​នាក់​ព្យាបាល​ដល់​ជាសះស្បើយ​ដោយ​មិន​បង់ថ្លៃ​

1085
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​កម្មករនិយោជិត​ប្រមាណ​៥១​នាក់​ដែល​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​ត្រូវ​បានទទួល​ការព្យាបាល​ថែទាំ​រហូតដល់​ជាសះស្បើយ​ដោយ​ឥតគិតថ្លៃ​។​ដែល​ទាំងអស់នេះ​ជា​បន្ទុក​ទាំងស្រុង​របស់ ប​.​ស​.​ស​។​

​តាម​ព័ត៌មាន​បង្ហាញ​ដោយ ប​.​ស​.​ស បាន​ឲ្យ​ដឹង​ទៀតថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​កម្មករ​ជាច្រើន​នាក់​រងគ្រោះថ្នាក់​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៥-៣៦ ក្នុងភូមិ​កំណត់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ វ៉ា​ជែង​រថយន្ត​នៅខាងមុខ ក្នុងទិសដៅ​ស្របគ្នា​មិន​ប្រុងប្រយ័ត្ន ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​តែម្តង​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​ប​បណ្តាល​ឲ្យ​កម្មករ​រងរបួស​ធ្ងន់​ចំនួន​១៧​នាក់ និង​ស្រាល​៣៤​នាក់​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើ ក្រុមការងារ ប​.​ស​.​ស សាខា​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​សម្របសម្រួល និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ក្នុងនោះ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ត្រាំខ្នារ​ចំនួន​៣៣​នាក់ និង​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កុសុមៈ ចំនួន​០៤​នាក់ មន្ទីរពេទ្យ​ព្រះកុសុមៈ ចំនួន ១៧​នាក់ (​រងរបួស​ធ្ងន់​) និង​មន្ទីរពេទ្យ​មូល​មិត្ត​ដើមរ​ការ​ចំនួន​០១​នាក់​។

​ទាក់ទិន​នឹង​ករណី​ខាងលើ​ប​.​ស​.​ស​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ព័ត៌មាន​នេះ​របស់​បងប្អូន​កម្មក​រ​និយោជិត និង​ក្នុងនាម ប​.​ស​.​ស ក៏​សូម​ក្រើនរំលឹក​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​ទាំងអស់ សូមមេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​និង​ត្រួតពិនិត្យ​យានយន្ត​ជាប់​ជាប្រចាំ​ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ខ្ជាប់ខ្ជួន​ដើម្បី​បង្ការ​គ្រោះថ្នាក់​នានា​កើតឡើង​ជាយថាហេតុ​៕S/

​កម្មករ​គ្រោះថ្នាក់​ចរាចរ​៥១​នាក់​ព្យាបាល​ដល់​ជាសះស្បើយ​ដោយ​មិន​បង់ថ្លៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម