ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូឆ្នាំ២០២២ស្អែកនេះនឹងអញ្ជើញជាអធិបតី ភាពបើកកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន(MGMAC 2022)និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២(ASEAN Mayor Forum 2022)ក្រោមមូលបទ«អាស៊ា នរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»(ASEAN A.C.T. Addressing Challenges Together)នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកា AMFនិងកិច្ចប្រជុំ MGMACឆ្នាំ២០២២នេះគ្រោងនឹងប្រារព្ធធ្វើចំនួន២ថ្ងៃពីថ្ងៃទី០២ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ដោយមួយថ្ងៃកន្លះជាកិច្ចប្រជុំពិភាក្សានិងកន្លះថ្ងៃជា ដំណើរទស្សនកិច្ច។

ការរៀបចំកិច្ចប្រជុំខាងលើសមាគមទីក្រុងនិងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC)តែងតែរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ASEAN Mayors Forum_ហៅកាត់ថា AMF)ជារៀងរាល់ឆ្នាំនៅតាមរាជធានីឬរដ្ឋធានីនៃប្រទេ សជាម្ចាស់ផ្ទះអាស៊ានផងដែរ ។ជាមួយគ្នានេះសមាគម UCLG ASPACក៏បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ាន នេះផងដែរ។ បន្ទាប់ពីបានពិភាក្សាជាមួយលេខាធិការដ្ឋានសមាគម UCLGASPAC រួចមករដ្ឋបាលរាជធានីភ្នំពេញនិងសមាគមយល់ឃើញថាវេទិកាទាំងពីរអាចនឹងរៀប ចំនៅ រាជធានីភ្នំពេញក្នុងពេលដំណាលគ្នា។

វេទិកា AMFនិងកិច្ចប្រជុំ MGMACនេះមានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិទាំងនៅថ្នាក់រាជធានីឬរដ្ឋធានីខេត្តក៏ដូចជាក្រុង ស្រុករបស់ប្រទេសជា សមាជិកអាស៊ានអាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈមក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមានដែលជាដំណោះស្រាយអាចយកអនុវត្តបានជាពិសេសក្នុងកាលៈ ទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗនៅក្រោយវិបត្តិជំងឺកូវីដ១៩។

វេទិកានិងកិច្ចប្រជុំខាងលើនេះនឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាពនិងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ានជាមួយ នឹងរដ្ឋបាលមូលដ្ឋាននៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញនិងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកានិងកិច្ចប្រជុំទាំងពីរខាងលើនឹង ផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញនិងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការជាមួយបណ្តារាជ ធានី រដ្ឋធានី និងខេត្តក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

វេទិកានិងកិច្ចប្រជុំទាំងពីរខាងលើនេះនឹងក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូងបន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និង ការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ៕