ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្មហាសេ  នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូឆ្នាំ២០២២នេះនឹងអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន (MGMAC 2022)និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២(ASEAN Mayor Forum 2022)ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រ ឈមទាំងអស់គ្នា»(ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកា AMFនិងកិច្ចប្រជុំ MGMAC ឆ្នាំ ២០២២ នេះគ្រោងនឹងប្រារព្ធធ្វើចំនួន២ ថ្ងៃពីថ្ងៃទី០២ដល់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២២ ដោយមួយថ្ងៃកន្លះជាកិច្ចប្រជុំពិភាក្សានិងកន្លះថ្ងៃជាដំណើរទស្សនកិច្ច។

ការរៀបចំកិច្ចប្រជុំខាងលើសមាគមទីក្រុងនិងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC)តែងតែរៀបចំវេទិ កាអភិបាលក្រុងអាស៊ាន ASEAN Mayors Forum_ហៅកាត់ថា AMF)ជារៀងរាល់ឆ្នាំនៅតាមរាជធានីឬរដ្ឋធានីនៃប្រទេសជាម្ចាស់ផ្ទះអាស៊ានផងដែរ ។ជាមួយគ្នានេះសមាគម UCLG ASPACក៏បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញទទួលធ្វើជាម្ចាស់ផ្ទះរៀ បចំវេទិកាអភិបាលក្រុងអាស៊ាននេះផងដែរ ។ បន្ទាប់ពីបានពិភាក្សាជាមួយលេ ខាធិការដ្ឋានសមាគម UCLGASPAC រួចមករដ្ឋបាលរាជធានីភ្នំពេញនិងសមាគមយល់ឃើញថាវេទិកាទាំងពីរអាចនឹងរៀបចំនៅរាជធានីភ្នំពេញក្នុងពេលដំណាលគ្នា។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះមានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិទាំងនៅថ្នាក់រាជធានីឬរដ្ឋធានីខេត្តក៏ដូចជាក្រុងស្រុករបស់ប្រទេសជាសមាជិកអាស៊ានអាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈមក៏ដូចជាចែករំលែក បទពិសោធន៍ល្អៗដែលខ្លួនមានដែលជាដំ ណោះស្រាយអាចយកអនុវត្តបានជាពិសេ សក្នុងកាលៈទេសៈនៃការស្តារឡើងវិញរប ស់ទីក្រុងនីមួយៗនៅក្រោយវិបត្តិជំងឺកូវីដ ១៩។

វេទិកានិងកិច្ចប្រជុំខាងលើនេះនឹងចូល រួមជំរុញកិច្ចសហប្រតិបត្តិការសន្តិភាព សាមគ្គីភាពនិងសុខដុមនីយកម្មរវាងរដ្ឋបាលមូល ដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ានជា មួយនឹងរដ្ឋបាលមូលដ្ឋាននៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញនិងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញវេទិកានិងកិច្ចប្រជុំទាំងពីរខាងលើនឹងផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេ ញនិងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្តក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

វេទិកានិងកិច្ចប្រជុំទាំងពីរខាងលើនេះនឹងក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូងបន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩និង ការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ៕