ដោយៈ បាយ័ន​/​សៀមរាបៈ នៅ​ព្រឹក ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២២ មាន​ករណី​ប្រទះឃើញ​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន​បីនាក់ នៅ​ចំណុច​ស្រះ​តា​រី ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

ក្រោយ​ទទួល​ពត៌មាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ស្វាយ​លើ​បាន​សហការ​ជាមួយ​កម្លាំង​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​កន្ទួត និង​កម្លាំង​ប្រជា​ការពារ ចុះ​ពិនិត្យ​សព​នៅ​ចំនុច​ទីតាំង​កើតហេតុ​ខាងលើ ពិត​ជាមាន​មនុស្ស​ចំនួន​បីនាក់​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។​

​មន្ត្រីនគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថា សព​ទី​១ មានឈ្មោះ ស៊ឹង លៀវ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​ត្រូវជា​ម្ដាយ​), ទី​២ ឈ្មោះ គាន លី​សា ភេទ​ស្រី អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា (​ត្រូវជា​កូន​) និង ទី​៣ ឈ្មោះ​គីម សា​លីន ភេទ​ស្រី អាយុ​០៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ត្រូវជា​អ្នកជិតខាង​)​។ សព​ទាំងបី​ខាងលើ​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ រី ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​គត់ គាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ( ត្រូវជា​ប្ដី​របស់​ជនរងគ្រោះ​)​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខ្លួន​បាន​ទៅ​ដឹក​កណ្ដាប់​ស្រូវ​ពេញ​មួយថ្ងៃ​នៅ​ចំនុច​ភ្នំ​ខ្យង លុះដល់​ល្ងាច​ម៉ោង​១៦:៣០​នាទី ខ្លួន​បាន​ត្រឡប់មកផ្ទះ​វិញ ដោយសា​ការ​អស់កម្លាំង​ក៏បាន​អង្គុយ​នៅ​តុ​ក្រោមផ្ទះ ចំនែក​ប្រពន្ធ​របស់ខ្លួន​បាន​ប្រាប់​ខ្លួន​ថា បើ​ឯង​អស់កំលាំង​ហើយ​ឯង​នៅ​ដាំបាយ​នឹង​ផ្ទះ​ចុះ ទុកអោយ​ខ្ញុំ​ជាមួយ​កូន ជា​អ្នក​ទៅ​មើល​ទ្រុង​កង្កែប និយាយ​រួច​ប្រពន្ធ​របស់ខ្លួន​បាន​នាំ​កូន​ឡើង​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM សេរី​ឆ្នាំ​២០១១ ជិះ​ចេញទៅ​ទិស​ខាងលិច ភ្លាមនោះ​ស្រាប់​តែមាន​ក្មេង​ដែល​នៅក្បែរ​ផ្ទះ​បាន​សុំ​ទៅជា​មួយ​ដែរ​។​

​ចំនែក​ប្តី​ក្រោយពី​បាន​ដាំបាយ​រួច​ក៏​បបួល​អ្នក​ជិ​ខាង អង្គុយ​ផឹ​ស្រាថ្នាំ​នៅ​នឹង​ផ្ទះ លុះដល់​ម៉ោង​២១:៥០​នាទី​យប់​ថ្ងៃទី​៣០​នោះ មិនឃើញ​ប្រពន្ធ​និង​កូន​ត្រឡប់មកផ្ទះ​វិញ ក៏​បបួល​អ្នក​ផឹក​ជុំ​ទៅតាម​រក តែ​រក​មិនឃើញ ទើប​រាយការណ៍​ជូន​ប្រជា​ការពារ​នឹង​អ្នកភូមិ​មាន​គ្នា​ប្រហែល​៥០​នាក់ តាមរក​ទាំងយប់​ដោយមាន​ការសង្ស័យ​នៅ​ចំណុច​ទឹកស្រះ​ខាងលើ​ខ្លួន​ក៏បាន​សំដៅទៅ​ទីនោះ​ក៏​ឃើញ​ម៉ូតូ​ដែល​ប្រពន្ធ​ជិះ​មក​ចត​ចោល​នៅ​មាត់​ផ្លូវ​ខ្លួន​ជាមួយ​អ្នកភូមិ​ក៏បាន​សំដៅទៅ​កន្លែង​ស្រះ​ទឹក​ដែលមាន​ចម្ងាយ​៦០​ម៉ែត្រ​ពី​ផ្លូវ​ស្រាប់តែ​ឃើញ​ស្បែកជើង​ប្រពន្ធ និង​កូន​របស់ខ្លួន​ទុក​នៅ​មាត់​ស្រះ​ជាមួយ​ខោអាវ​ក្មេងៗ​ចំនួន​ពីរ​កំ​ប្លេ​រ​ពេលនោះ​ខ្លួន​ជាមួយ​ប្រជា​ការពារ​បាន​ឈួ​ល​ពិល​ទៅក្នុង​ទឹកស្រះ​ស្រាប់តែ​ឃើញ​សាកសព​កូន និង​ប្រពន្ធ​របស់ខ្លួន​អណ្ដែត​ផ្កា​ត់​មុខ ភ្លាមនោះ​ខ្លួន​ជាមួយ​អ្នកភូមិ​បាន​ស្រង់​លើកសព​ហើយ​ដឹក​យកមក​ផ្ទះ​លុះ​ព្រឹក​ឡើង​ទើបបាន​រាយការណ៍​ជូន​សមត្ថកិច្ច ។​

សមត្ថកិច្ច​និយាយថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ពិតប្រាកដ់​មែន ព្រោះ តាម​ការពិនិត្យ​សាកសព ភ្នែក​ក្បាល លលា​ដ៏​ក្បាល ដងខ្លួន និង​អវៈយវៈ ពុំមាន​ស្លាកស្នាម​ពាក្យ​ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕​