​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ធ្នូ ប្រធានាធិបតី ចូ បៃ​ដិន និង​សម​ភាគី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ប្តេជ្ញា​រក្សា​រណសិរ្ស​រួបរួម​ប្រឆាំងនឹង​រុស្ស៊ី​ចំពេល​មាន​​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ការថយចុះ​នៃ​ការគាំទ្រ​នៅ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​របស់​អ៊ុ​យក្រែន​។

​លោកបៃ​ដិ​នក៏បាន​បង្ហាញ​សញ្ញា​ឱ្យដឹង​ដែរ​ថា លោក​អាច​នឹង​មាន​ឆន្ទៈ​កែប្រែ​ទិដ្ឋភាព​ច្បាប់​ស្តីពី​អាកាសធាតុ​របស់គាត់ ដែល​បាន​បង្កើន​ក្តីបារម្ភ​ជាមួយ​បារាំង​និង​សម្ពន្ធមិត្ត​អឺរ៉ុប​ផ្សេងទៀត​។​

​លោកបៃ​ដិនបាន​ផ្តល់​កិត្តិយស​ដល់​លោក​ម៉ា​ក្រុង​ជាមួយ​នឹង​អាហារ​ពេល​ល្ងាច​ថ្នាក់​រដ្ឋ​ដ៏​ធំ​សម្បើម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដែល​នេះ​ធ្វើឡើង​ជា​លើក​ទី​មួយ​របស់​ប្រធានាធិបតី​អាម៉េរិក​សម័យ​កូវី​ដ​​សម្រាប់​មេដឹកនាំ​បរទេស​។ ប៉ុន្តែ​បន្ទាប់​មកទៀត ការអត្ថាធិប្បាយ​យ៉ាង​គគ្រឹកគគ្រេង​របស់​លោកបៃ​ដិន​ប្រហែលជា​មិនរ​លូ​នដូ​ចការ​រៀបចំ​អាហារ​ដ៏​ធំ​នេះ​ទេ​។ សមាជិកសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ហៀបនឹង​ចូល​គ្រប់គ្រង​សភា បាន​បង្ហាញ​ឆន្ទៈ​តិច​ជាង​លោកបៃ​ដិន​ក្នុង​ការចំណាយ​ប្រាក់រា​ប់​ពាន់​លាន​ដុល្លារ​លើ​អ៊ុយ​ក្រែ​នហើយ​សមាជិកសភាគ​ណ​បក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​ថា ពួកគេ​ទំនង​មិន​ត្រឡប់​ទៅ​ពិនិត្យ​មើល​ច្បាប់​ស្តីពី​អាកាសធាតុ​ឡើងវិញ​ទេ​។​

​ជា​ការពិត សម្រាប់​សេចក្តីថ្លែងការណ៍​ជា​វិជ្ជមាន​ទាំងអស់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ា​ក្រុង​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវបាន​បន្ទាប​ដោយ​ការរិះគន់​របស់គាត់​ចំពោះ​ច្បាប់​ស្តីពី​ការកាត់បន្ថយ​​អតិផរណា​របស់​លោកបៃ​ដិន និង បញ្ហា​ប្រឈម​ដែល​មេដឹកនាំ​ទាំង​ពីរ​កំពុង​ជួប​ចំ​ពេល​ដែល​ការចំណាយ​ខ្ពស់​ឡើងៗ​នៃ​ការរក្សា​ជំនួយ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ហូរ​ចូល​ទៅ​កាន់​ទីក្រុង​គៀវ​ហាក់​គ្មាន​​ទីបញ្ចប់​សម្រាប់​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ត្បិត​មាន​ការខ្វែងគំនិត​គ្នា​ក៏​ដោយ ក៏​លោកបៃ​ដិ​ន​និង​លោក​ម៉ាក្រុង​នៅតែ​ព្យាយាម​គូសបញ្ជាក់ថា សម្ពន្ធភាព​អាម៉េរិក​-​បារាំង​នៅតែ​រឹងមាំ​ហើយ​លោកខាងលិច​ត្រូវតែ​ប្រកាន់ខ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​ប្រឆាំង​​នឹង​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​អ៊ុ​យក្រែន​។​

​លោកបៃ​ដិនបាន​និយាយថា “​ថ្ងៃនេះ យើង​សូម​បញ្ជាក់​ជា​ថ្មី​ថា ដូច​ដែល​ខ្ញុំ​បាន​និយាយ​ចឹង យើង​នឹង​ឈរ​រួមគ្នា​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​នេះ​។ ពូ​ទីន​គិត​ថា​គាត់​អាច​កម្ទេច​ឆន្ទៈ​របស់​អ្នក​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​មហិច្ឆតា​អធិរាជ​របស់គាត់ ដោយ​វាយប្រហារ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​នៅ​អ៊ុ​យក្រែន បង្អាក់​ថាមពល​ដល់​អឺរ៉ុប​ដើម្បី​ជំរុញ​តម្លៃ និង​ធ្វើឱ្យ​វិបត្តិ​ស្បៀងអាហារ​កាន់តែ​ធ្ងន់ធ្ងរ​។ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​មនុស្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង មិន​ត្រឹមតែ​នៅ​អ៊ុយ​ក្រែន​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក ហើយ​គាត់​នឹង​មិន​ជោគជ័យ​ទេ​”​។​

​មេដឹកនាំ​ទាំង​ពីរ​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​នៅ​ខាងក្រៅ​បាន​គោរព​ដល់​សម្ពន្ធភាព​យូរអង្វែង​របស់​ប្រទេស​ពួកគេ​។ ប៉ុន្តែ​ពួកគេ​បាន​ទទួលស្គាល់​ពេលវេលា​ដ៏​លំបាក​នៅខាងមុខ ខណៈ​ការរួបរួម​របស់​លោក​ខាងលិច​កំពុង​បង្ហាញ​ពី​ការ​ថមថយ​នៅក្នុង​សង្គ្រាម​៩​ខែ​នៅ​អ៊ុ​យក្រែន​៕

​លោកបៃ​ដិន​ឈរ​ជាមួយ​លោក​ម៉ាក្រុង​ក្រោយ​សន្និសីទកាសែ​ត​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​១​ធ្នូ​