ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ក៏ដូចជាកិច្ចប្រជុំប្រញាប់ ដើម្បីធ្វើការណែនាំ ដាស់តឿន​និងពន្លឿនបន្ថែមក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណ បណ្ណ ជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្តល់ភាពងាយ ស្រួល ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញ ទាំងពេលវេលា ដើម្បីយកទៅប្រកបរបរ រកស៊ីផ្សេងៗ គឺមិនចាំបាច់ពិបាក មករង់ចាំទៀតទេ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែង រស្មីកម្ពុជាថាៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ក៏ដូចជាកិច្ចប្រជុំប្រញាប់ ដើម្បីធ្វើការណែ នាំដាស់តឿន និងពន្លឿនបន្ថែមក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណបណ្ណជូន ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។ ពីមុនមក តែងតែធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ ទៅធ្វើអត្តសញ្ញាណបណ្ណ នៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាន​នគរបាលខណ្ឌ និងនៅប៉ុស្តិ៍នគរបាករដ្ឋបាល។ ប៉ុន្តែទីតាំងទាំងនោះ នៅតែរក្សាធ្វើជូន ប្រជាពលរដ្ឋដដែល ប៉ុន្តែដើម្បីពន្លឿនបន្ថែម និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញទាំងពេលវេលា ដើម្បីយកទៅប្រកបរបរ រកស៊ីផ្សេងៗ គឺគាត់មិនចាំ បាច់ ពិបាកមកចាំទៀតទេ គឺនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បើសិនជាលឿន ចាប់ពី ក្នុងសប្តាហ៍នេះទៅ តែប់សិនជាយឺត គឺចាប់ពីសប្តាហ៍ក្រោយទៅ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ យុទ្ធនាការនៃការចុះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៥ឆ្នាំ ក៏ដូចជា អ្នកកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលហួសសុពលភាព ឬក៏ជិតហួសសុពលភាព គឺតាមការណែនាំ និងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានណែនាំដល់ការិយាល័យជំនាញ អធិការនគរបាលខណ្ឌ ប៉ុស្តិ៍ធ្វើការសហការគ្នា និងធ្វើការជាមួយមេភូមិទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធី និងផែនការពេលវេលាច្បាស់លាស់ ឲ្យបានត្រឹមត្រូវ ទាក់ទងជាមួយមេភូមិ ឲ្យប្រាប់ដល់ប្រជាពលរដ្ឋថា តើពេលណា ថ្ងៃណា ម៉ោងណា ចុះទៅភូមិណា ខ្នងផ្ទះកន្លែងណា ដើម្បីកុំឲ្យប្រជាពលរដ្ឋខាតពេល និងងាយស្រួលក្នុងការចាំ ហើយក្នុងម្នាក់ៗ ពេលធ្វើចំណាយពេលយ៉ាងយូរ ១០ នាទី ហើយប្រជាពលរដ្ឋ កាន់តែស្រួលដោយមិនរង់ចាំយូរ។

លោក សាន សុខសីហា បានបន្តថាៈ នេះគឺជាការគិតគូរមួយដ៏សំខាន់បំផុត និងក៏ជា គំនិតផ្តួចផ្តើមដ៏ល្អ របស់លោកឧត្តមសេនីយ៍ឯក ស ថេត ដោយតាំងពីដើមមក លោកស្នងការ តែងតែយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសសាធារណៈចាំបាច់ ជូនប្រជាពលរដ្ឋ។ ពេលនេះ លោកបានមានគំនិតផ្តួចផ្តើម យ៉ាងល្អមួយទៀត ណែនាំដល់ មន្ត្រីក្រោមឱវាទ ដើម្បីចុះអនុវត្តការងារនេះ ឲ្យបានលឿនបំផុត៕/V