​ដោយៈ​សុផល​/​ភ្នំពេញ​៖រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ គូ​សាណូ​ណិ នូវ​ថវិកា​សរុប​ចំនួន ១៧១.៦៤១ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​អគារ​មេ​ត្ត​យ្យ​សិក្សា​១​ខ្នង ២​បន្ទប់ នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​បណ្តុះ​កុមារ ក្នុង​ខេត្តបាត់ដំបង និង​ការសាងសង់​អគារសិក្សា​១​ខ្នង ៥​បន្ទប់​នៅ​អនុ​វិទ្យា ល័យ​តានី ក្នុង​ខេត្តកោះកុង​។​

​ថវិកា​ចំនួន ៧៩.៤៦៥ ដុល្លារ​អាមេរិក បាន​ត្រូវ​ផ្តល់​សម្រាប់ “​គម្រោង​សាងសង់​អគារសិក្សា​នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​បណ្តុះ​កុមារ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​និង​ថវិកា​ចំនួន ៩២.១៧៦ ដុល្លារ​អាមេរិក សម្រាប់ “​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​តានី​ក្នុង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​មកពី​ស្ថាប័ន​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង នេះ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​០១ ខែធ្នូ​។

​ជំនួយឥតសំណង​នេះ​នឹង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅ ក្នុង​ទីតាំង​គម្រោង​នីមួយៗ​។​.mara