វើ​ល​ខាប់ ៖ ខ្សែការពារ​ម៉ា​សេ​ឡូ​វិលត្រឡប់​ពីរ​បួស​ចូលមក​ក្រុម​ប្រេ​ស៊ី​ល​វិញ​ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ​បែលហ្ស៊ិក​ថ្ងៃនេះ​

1626
ចែករម្លែក

​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល លោក​ទី​តេ បាន​បញ្ជាក់ថា ខ្សែការពារ​ម៉ា​សេ​ឡូ​របស់​ក្រុម Real Madrid នឹង​វិលត្រឡប់​ទៅកាន់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​វិញ​ដើម្បី​ប្រឈម​ជាមួយ​បែលហ្ស៊ិក​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​កាលពី​ថ្ងៃ​សុក្រ​នេះ​។​

​ម៉ា​សេ​ឡូ​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ទីលាន​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ប្រេ​ស៊ី​ល​នៅ​វគ្គ​ចែក​ពូ​ល ខណៈដែល​ពួកគេ​បាន​ផ្តួល​សែ​ប៊ី​ដើម្បី​ធានា​ឱ្យ​ពួកគេ​ឈរ​នៅលើ​កំពូល​តារាង​ក្នុង​ពូ​ល E មុនពេល​បញ្ហា​របួស​បាន​ធ្វើឱ្យ​រូបគេ​បាត់​តំណែង​ក្នុង​ក្រុម ដែល​ផ្តួល​ម៉ិចស៊ិក ២-០ ។​

​ពូក​ទន់ៗ​នៅ​សណ្ឋាគារ​របស់​ក្រុម​ជម្រើសជាតិ​ត្រូវបាន​គេ​បន្ទោស​ចំពោះ​ការធ្វើឱ្យ​បញ្ហា​របួស​កាន់តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក​ទី​តេ​បាន​លាតត្រដាង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់គាត់​នៅ​ទីក្រុង​កា​ហ្សា​ន​នៅមុន​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ថា កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​នឹង​ជំនួស​កីឡាករ ហ្វី​លី​ប៉េ ល្វី​ស ពេល​ប៉ះ​បែលហ្ស៊ិក​។​

​លោក​ទី​តេ​បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​ម៉ា​សេ​ឡូ និង ហ្វី​លី​ប៉េ ល្វី​ស​រួចហើយ​។ ម៉ា​សេ​ឡូ​បាន​ចាកចេញ (​ពេល​ប៉ះ​សែ​ប៊ី​) ដោយសារតែ​បញ្ហា​របួស​តិចតួច ហើយ​គាត់​មិនបាន​វិលត្រឡប់​មកវិញ​បានទេ ដោយសារ​បញ្ហា​កាយសម្បទា​។ គាត់​អាច​លេង​បានតែ ៤៥ ទៅ ៦០ នាទី​ប៉ុណ្ណោះ​។ ហ្វី​លី​ប៉េ ល្វី​ស លេង​បាន​យ៉ាង​ល្អ​នៅក្នុង​ការប្រកួត​នោះ ប៉ុន្តែ​ម៉ា​សេ​ឡូ​នឹង​ត្រឡប់មកវិញ​”៕ ដោយ៖ កញ្ញាដាលីស

ម៉ា​សេ​ឡូ​នឹង​ចូល​ក្រុម​ជម្រើសជាតិ​វិញ​នៅថ្ងៃនេះ ពេល​ប៉ះ​បែលហ្ស៊ិក

ទីតាំងផ្សាយពាណិជ្ជកម្ម