ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFF Mitsubishi Electric Cup ដែល​ការប្រកួត​នឹងធ្វើ​នៅ​ថ្ងៃទី​២០ ធ្នូ​នោះ គឺ​កម្ពុជា​ជួប​ជាមួយ​ប្រទេស​ហ្វីលីពីន​។ គិត​មកដល់​ថ្ងៃនេះ​គឺ​នៅសល់តែ​១៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​សម្រាប់​ពូ​ល ”A” ។ នៅ​ថ្ងៃទី​១០ ធ្នូ សំបុត្រ​សម្រាប់​ចូល​ទស្សនាការ​ប្រកួត​នេះ​នឹង​ចាប់ផ្ដើម​លក់​ហើយ ។​

​សម្រាប់​ពូ​ល ”A” មាន​ក្រុម​កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយ​ណេ និង​ប្រទេស​ថៃ ។​តាម​កម្មវិធី​សម្រាប់​ការប្រកួត​នេះ​ដែល​បញ្ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) បន្ទាប់ពី​ប្រកួត​ជាមួយ​ហ្វីលីពីន​ថ្ងៃទី​២០ ធ្នូ​នោះ នៅ​ថ្ងៃទី​២៣ ធ្នូ កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​​ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី​២៩ ធ្នូ កម្ពុជា​ប្រកួត​ជាមួយ​ព្រុយ​ណេ និង​ថ្ងៃទី​២ មករា ឆ្នាំ​២០២៣ កម្ពុជា​ជួប​ជាមួយ​ថៃ​ជា​ចុងក្រោយ ។​

​ថៃ​ជា​ប្រទេស​អធិរាជ​មួយ​ខាង​បាល់ទាត់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ​កំពុងតែ​ទទួល​ការព្រមាន​ពី​គណៈកម្មាធិការ​អូឡាំពិក​របស់ខ្លួន​ថា ប្រទេស​ថៃ​ត្រូវតែ​ប្រជែង​យក​មេដាយមាស​ទាំង​បាល់ទាត់​បុរស និង នារី​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣​ខាងមុខនេះ​៕​