​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រុមហ៊ុន​ណត​ថ្រប់ ហ្ក្រា​ន់​មែន ខ​ប​( Northrop Grumman Corp)​កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ​បាន​បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ថ្មី B-21 “Raider”​សំរាប់​កង​យន្តហោះ​បំបាំងកាយ​ចម្ងាយ​ឆ្ងាយ​ថ្មី​របស់​កងទ័ពអាកាស​អាម៉េរិក​។​

​វា​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ពិធី​ដ៏​អ៊ឹកធឹក​មួយ​នៅ​រោងចក្រ​Plant 42​របស់​ក្រុមហ៊ុន​ណត​ថ្រប់​នៅក្នុងរ​ដ្ឋកា​លី​ហ្វ័​រញ៉ា ដោយ​ផ្តល់អោយ​សាធារណជន​ឃើញ​រូបរាង​ដ៏​មាន​អំណាច​របស់​វា​ជា​លើកដំបូង​។​

B-21​ដែល​មាន​ស្លាប​រាង​ដូច យន្តហោះ​B-2 អាច​បំពាក់​សព្វាវុធ​ធម្មតា​និង​នុយគ្លេអ៊ែរ​និង​ហោះ​ជុំវិញ​ពិភពលោក​ដោយ​ប្រើ​សមត្ថភាព​ចម្ងាយ​ឆ្ងាយ​និង​ការចាក់​សាំង​កណ្តាល​អាកាស​។​

​យន្តហោះ​ទំនើប​ចុងក្រោយ​នេះ​ត្រូវ​គេ​ប៉ាន់​ស្មានថា​មាន​តំលៃ​ប្រមាណ​៥៥០​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​កាលពី​ឆ្នាំ​២០១០ និង​ឥឡូវ​មាន​តំលៃ​ប្រមាណ​៧៥០​លាន​ដុល្លារ ដោយសារ​ប្រាក់​ដុល្លារ​ប្រែប្រួល​ទៅ​​តាម​អតិផរណា​នាពេល​បច្ចុប្បន្ន​។​

​កងទ័ពអាកាស​អាម៉េរិក​មាន​ផែនការ​ទិញ​យន្តហោះ​ប្រភេទ​នេះ​យ៉ាងតិច​១០០​គ្រឿង​និង​ចាប់ផ្តើម​ជំនួស​ដាក់​វា​ជំនួស​យន្តហោះ​ទំនើប​ស៊េរី​មុន​B-1 និង B-2 ។​

​សូមបញ្ជាក់​ថា​ក្រុមហ៊ុន​ណត​ថ្រប់ បាន​ប្រជែង​ឈ្នះ​ក្រុមហ៊ុន​បូ​អ៊ីង ខូ​(Boeing Co)និង​ឡក់​ហ៊ី​ដ ម៉ា​ធី​ន ខ​ប​( Lockheed Martin Corp)​និង​ឈ្នះ​កុងត្រា​ផលិត​យន្តហោះ​សំរាប់​កងទ័ពអាកាស​​អាម៉េរិក​។​

​ក្រុមហ៊ុន​ណត​ថ្រប់ ហៅ​យន្តហោះ​នេះ​ថា​ជា​យន្តហោះ​ជំនាន់​ទី​៦ ដែល​មាន​លទ្ធភាព​ភ្ជាប់​ជាមួយ​យន្តហោះ​ដទៃ​និង​ងាយស្រួល​ប្រើ​សព្វាវុធ​ផ្សេងៗ​ទៀតផង​នៅ​ពេល​អនាគត​។​B-21​ធន់​និង​អាច​បំបាំង​ខ្លួន​​ចេញ​ពី​ប្រព័ន្ធ​រ៉ា​ដា​កាន់តែ​ខ្លាំង​ជាង​យន្តហោះ​មុនៗ មិន​ទាមទា​រការ​ថែម​ទាំង​ច្រើន​ដូច​យន្តហោះ​បំបាំងកាយ​មុនៗ​និង​ថ្លៃ​ប្រតិបត្តិការ​ក៏​ទាប​ដែរ នេះ​បើ​តាម​មន្ត្រី​របស់​ក្រុមហ៊ុន​៕