ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្តាល ។ ពិធីសំណេះសំណាលធ្វើឡើងនៅវិមាន៧មករាក្នុងរាជធានីភ្នំពេញ។

គួររំលឹកជូនថាកន្លងមកសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សនៅតាមបណ្តាខេត្តចំនួន ៨ រួចមកហើយដោយចាប់ផ្តើម ពីខេត្តសៀមរាប, បន្ទាយមានជ័យ,បាត់ដំបង, ពោធិសាត់,កំពង់ឆ្នាំង,កំពង់ធំ,ព្រៃវែង និង រាជធានីភ្នំពេញ ។

នៅក្នុងពិធីសំណេះសំណាលកន្លងមកសម្ដេចតេជោបានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាដែលបានធ្វើរួមមានការក្សាបាន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធ ទប់ស្កាត់ជម្ងឺកូវីដ១៩,ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា,ការរៀបចំដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានយ៉ាងល្អ,លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ី-អ៊ុយក្រែននិងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ២០២២ នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សទាំងអស់ដែលមានតួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច បម្រើជាតិនិងប្រជាជនជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមានការបង្ក្រាបនូវបទល្មើ សផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង់ បងធំបងតូច និងការជួញដូរគ្រឿងញៀនជាដើមដើម្បីផ្តល់ភាពកក់ក្តៅនិងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពល រដ្ឋ ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈឲ្យបានល្អ ដែលរួមមានសេវាតម្រូវការចាំបាច់ទាំងឡាយនិងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាពហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអស កម្មនានា ។ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាពផ្តល់នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័សចៀសវាងបង្កនូវបញ្ហានានា ។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩និងជម្ងឺរាតត្បាតនានាយកចិត្តទុកដាក់ដោះស្រា យបញ្ហាលក់ដូររបស់ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាទឹក ភ្លើង។ល។លើសពីនេះសម្ដចតេជោបានជម្រុញ អោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាងកម្មករជាមួយរោងចក្រឬបុគ្គលិកក្រុមហ៊ុនជាមួយក្រុមហ៊ុននិងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះ របស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការណែនាំនិងផ្តល់នូវអនុសាសន៍ការងារមួយចំនួនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ផងដែរ ៕