ថ្ងៃទី​០៦ ខែកក្កដា ២០១៨

1430
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ដើមខែ​នេះ ពិសេស​បុរស​មានការ​នឿយ ណាយ និង​ហត់នឿយ​ចំពោះ​កិច្ចការងារ​ច្រើន ហេតុនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។ ដោយ ឡែក​សម្រាប់​អ្នក​ក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​មើលឃើញថា​ល្អ​ហើយ​ចង់ ជួញ​ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ទេ​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង​ឆេះ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិនមាន​ការ​ថយ ក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុង​គ្រាកន្លងមក​លោកអ្នក​ទទួល​រង​ដំណើរ​ជីវិត​ជួប​ព្យុះភ្លៀង​ច្រើន​ដែលមាន​ទាំង រឿង​តូច​និង​រឿង​ធំ​ផង​។ លោកអ្នក​បាន​ឆ្លង​ការលំបាក​ក្នុង​រយៈពេល​កន្លងមក​នេះ​ចាត់ទុកថា​ល្អ ប្រ សើរ​ដោយ​យ៉ាងហោចណាស់​បាន​ឆ្លងកាត់​បទពិសោធន៍​និង​អ្នក​ខ្លួះ​បានទទួល​ជោគជ័យ​ច្រើន​ទៀត ផង​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ ហើយ​បើ ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់ ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ ហើយ​ទោះ​ធ្វើ​អ្វី ក៏​តែង​មានការ​ជឿនលឿន​ទៅមុន​និង​អាចមាន​ប្រៀប​ជាង​អ្នកដទៃ​ផងដែរ​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ច​ការដែល​សំខាន់​ពីព្រោះថា ផល​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់ បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម និង ចម្រើន​លូតលាស់​គួរសម​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា ឱកាសល្អ​ព្រោះ​តែងមាន​ភាព​ស្រុះស្រួល​ព្រមទាំង​សិរី​សួរ​ស្តី​ល្អ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​បើទោះបី ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ស​ន្សឹ​មៗ​ទៅមុខ​ដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​មិនមាន​ផល លំបាក​អ្វី​ត្រូវ​រែកពន់​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញបំពង់​សម្រាប់​ចាយវាយ​ដោះស្រាយ​ក្នុង​គ្រួសារ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ប្រពៃ​ព្រោះ​ល្អ​ទាំង​ការចូល​ស្តីដណ្តឹង​និង​ការរៀប​អាពាហ៍ពិពាហ៍​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​កើតមាន​បញ្ហា​ចំពោះមុខ​ផង​។​ការរស់នៅ​ចូរ​ប្រយ័ត្នប្រយែង​ការ​មាន ជម្លោះ​វិ​វិ​ា​ទ​ណាមួយ​ព្រោះតែ​ការយកចិត្ត​ក្តៅ​ដាក់ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​អន់ថយ ហើយ​បើ​ចង់​ដាក់ទុន​តូចធំ​តែង​ជួប​ផល​លំបាក​និង​មិនសូវ​ទទួលជោគជ័យ​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ មុខជា​និច្ច ហើយ​ពិសេស​បើ​មានការ​លំបាក​អ្វី​ដោះស្រាយ​តែង​សម្រេច​ជោគជ័យ​ផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វ មួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ផង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ និង​ងាយ​មាន​ជម្លោះ​វិវាទ ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​ការងារ​បញ្ហា​ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​ទេ គឺមាន ការល្អប្រសើរ​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការធ្វើ​ជំនួញ​ជួញដូរ មាន​ភាព​គាប់ប្រសើរ​ឡើងវិញ​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​
​ ​
​បញ្ហា​ស្នេហា​គឺ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ប្តូរ​ទេ​គឺមាន​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ឬ​ធ្វើ​ធំដុំ​ពេក​ពីព្រោះថា​ផល​អាក្រក់ ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​ចេះ​សន្សំទុក​ខ្លះ​ទើប​ប្រសើរ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខ ដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​មាន​ភាព​រាំងស្ទះ​បន្តិច​ចូល​យាយី​ហើយ​ទោះ​ធ្វើ អ្វី​ក៏​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រ ទើស​និង​រឿង​រាវ​ច្រើន​យាយី​បន្តិច​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ឌឺដង​ដោយ​ពាក្យសម្តី​ផ្លែផ្កា​ដាក់គ្នា​បើ​ពុំនោះ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ហើយ​មិន​ងាយ​ល្អ​នឹង​គ្នា​ឡើងវិញ ៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​សំខាន់​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​លោកអ្នក​ត្រូវ​ប្រឹងប្រែង​ការងារ​ហើយ​ពុះពារ​ច្រើនជាង​នេះ​ទើប​ល្អ​ប្រពៃ​បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​មាន​គម្រោង ឬ​ចង់​ធ្វើ កិច្ចការ​អ្វីមួយ​គប្បី​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។ ការរស់នៅ​ក្នុង ផ្ទះសម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ រ៉ូ​វ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម