ជួប​ជាមួយ​កីឡាការិនី​តេ​ន្នី​ស​រុស្ស៊ី ដែល​បំបាក់​សា​រ៉ា​ប៉ូ​វ៉ា​នៅ​ការប្រកួត Wimbledon

1168
ចែករម្លែក

​កីឡាការិនី​វ័យក្មេង​រូបនេះ​បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​អាជីព​របស់​នាង ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​របួស​និង​បញ្ហា​សុខភាព ប៉ុន្តែ​នាង​បានចាប់ផ្តើម​ងើបឡើង​វិញ​បន្តិច​ម្តងៗ​និង​មាន​ទំនុកចិត្ត​ឡើងវិញ​នៅលើ​ទីលាន បន្ទាប់ពី​នាង​បានជា​សះស្បើយ​ពី​បញ្ហា​របួស​ចុងក្រោយ​បំផុត​នៅក្នុង​ឆ្នាំ ២០១៤​។​

​កីឡាការិនី​វាយ​តេ​ន្នី​ស​កំពុង​រះ​ត្រដែត​សញ្ជាតិ​រុស្សី នាង វី​តា​លី ដាយ​អេ​ត​ឆិ​ន​កូ (Vitalia Diatchenko) បានឈ្នះ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣ ម៉ោង​ជាមួយ​នាង ម៉ា​រៀ សា​រ៉ា​ប៉ូ​វ៉ា ក្នុង​ជុំ​ទី ១ នៃ​កម្មវិធី Wimbledon កាលពី​ថ្ងៃទី ៣ កក្កដា​។ នេះ​គឺជា​លើក​ទី ១ ហើយ​នៅក្នុង​អាជីព​របស់​កីឡាការិនី សា​រ៉ា​ប៉ូ​វ៉ា ដែល​មិនអាច​ឆ្លងទៅ​ជុំ​ទី ២ នៃ​ការប្រកួត​ជើងឯក Grand Slam នេះ​។ កីឡាការិនី ដាយ​អេ​ត​ឆិ​ន​កូ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៧១ ក្នុង​តារាង​ចំណាត់ថ្នាក់​ឯកត្តជន​ពិភពលោក​និង​លេខ ៦០ ក្នុង​វិញ្ញាសា​ផ្នែក​នារី​នឹង​ជួប​ជាមួយ​កីឡាការិនី​សញ្ជាតិ​អាមេរិក សូ​ហ្វី​យ៉ា កេ​នី​ន (Sofia Kenin) ក្នុង​ជុំ​ទី ២ ដែល​បច្ចុប្បន្ន​នាង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទាប​ជាង សា​រ៉ា​ប៉ូ​វ៉ា ។​

​នាង​ដាយ​អេ​ត​ឆិ​ន​កូ​បាន​ប្រឈម​នឹង​បញ្ហា​សុខភាព​ជាច្រើន​ដែល​ធ្វើឱ្យ​អាជីព​របស់​នាង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ក្នុង​ឆ្នាំ ២០១១ អំឡុង​ការប្រកួត Kremlin Cup នាង​បាន​រងរបួស​ជង្គង់​យ៉ាងធ្ងន់ធ្ងរ ដែល​ឈានទៅដល់​ការវះកាត់ និង​ធ្វើឱ្យ​នាង​ខកខាន​លើ​ទីលាន ៦ ខែ ហើយ​ក្រោម​មក​បានបង្ហាញ​មុខ​យូរៗ​ម្តង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក នាង​ដាយ​អេ​ត​ឆិ​ន​កូ​បានទទួល​នូវ​ទំនុកចិត្ត​និង​ជំនាញ​ឡើងវិញ​។​

​បើទោះបីជា​រវល់​ខ្លាំង​ក្នុង​អាជីព​យ៉ាងណាក៏ដោយ ក៏​នាង​ដាយ​អេ​ត​ឆិ​ន​កូ​នៅតែ​អាច​រក​ពេលវេលា​ទំនេរ​បង្ហោះ​រូបថត​របស់​នាង​នៅលើ Instagram ។ នាង​មើលទៅ​ស្អាត​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​៕ ដោយ៖ កញ្ញាដាលីស

កីឡាការិនី​វាយ​តេ​ន្នី​ស​រុស្សី នាង វី​តា​លី ដាយ​អេ​ត​ឆិ​ន​កូ

ទីតាំងផ្សាយពាណិជ្ជកម្ម