​ប្រែ​សម្រួលៈ​បំណង​(usnews)៖ យោង​តាម​គេហទំព័រ​មួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​កំពុង​ត្រៀម​បញ្ជូន​រថក្រោះ​ធុន​ហ្សេ​ប៉ាត​(Gepard)​ចំនួន​ប្រាំ​ពីរ​គ្រឿង​ទៅកាន់​អ៊ុ​យក្រែន​​ដោយ​បន្ថែម​លើ​រថក្រោះ​ការពារ​ដែនអាកាស​ប្រភេទ​នេះ​ចំនួន​៣០​គ្រឿង​ដែល​អ៊ុយក្រែនកំពុង​ប្រើ​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​។​

​បើ​តាម​ទស្សនា​វ​ដ្តី​ស្ពី​ហ្គែល​(Spiegel)​រថក្រោះ​Gepard​ចំនួន​ប្រាំ​ពីរ​គ្រឿង​ដែល​កាលពី​ដំបូង​ប្រុង​ដឹក​ទៅកាន់​កន្លែង​កំទេចចោល នឹង​ទៅ​ដល់​អ៊ុយ​ក្រែន​នៅ​និទាឃ​រដូវ​ឆ្នាំ​២០២៣ និង​បច្ចុប្បន្នកំពុង​​ត្រូវបាន​ជួសជុល​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ​KMW​។​

Spiegel​បាន​និយាយថា រដ្ឋាភិបាល​ក៏​មាន​ផែនការ​បញ្ជូន​គ្រាប់​បន្ថែម​សំរាប់​រថក្រោះ​Gepard​ផងដែរ​៕

​អធិកា​ប​តី​អាល្លឺម៉ង់ លោក​អូ​ឡា​ហ្វ ស្កូ​ល ថត​នៅមុខ​រថក្រោះ​ប្រឆាំង​យន្តហោះ​Gepardក្នុងអំឡុងពេល​ចុះទៅ​មើល​កម្មវិធី​ហ្វឹកហាត់​មួយ​សំរាប់​ទាហាន​អ៊ុយ​ក្រែន​នៅក្បែរ​ទីក្រុង​អូដិន​ប៊ឺក ប្រទេស​​អាល្លឺម៉ង់ កាលពី​ខែ​សីហា​