អបអរ​ខួប ៦៧​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​, ពង្រឹង​វគ្គ​ជីវភាព​នយោបាយ​ឆ្ពោះទៅ​ជ័យជំនះ​បោះឆ្នោត​ថ្ងៃទី​២៩​កក្កដា​

1166
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ចុះជួយ​និង​បក្ស​មូលដ្ឋាន បាន​ប្រជុំ​បូកសរុប លទ្ធផល វគ្គ​ជីវភាព​នយោបាយ​និង​អបអរ​ខួប​លើក​ទី​៦៧ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង ទិសដៅ​ភារៈកិច្ច​ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៤​កក្កដា​។ កម្មវិធី នេះ ធ្វើ​នៅក្នុង សាលប្រជុំ ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ​។​

​ស្រង់​ពី​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នោះ មន្ត្រី​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៥​កក្កដា​ថា ដើម្បី​រំលឹក​ឡើងវិញ ពី​វីរៈភាព​ការតស៊ូ លះបង់​កំលាំងកាយ​ចិត្ត និង​អាយុជីវិត​របស់​ថ្នាក់ដឹកនាំ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និង​វីរៈជន​ស្នេហា​ជាតិ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​និង​ប្រជាជន កម្ពុជា​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​។​

​ទន្ទឹម​នឹង​នេះ​ក៏​ចង់បង្ហាញ​អំពី​ប្រវត្តិ​ស្នាដៃ​និង​បណ្ដា​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​ជោគជ័យ នាំមក សន្តិភាព​និង ការអភិវឌ្ឍ ជូន​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា តាំងពីដើម​រហូតមក ដល់​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប៉ិនប្រសប់​និង​ឈ្លាសវៃ​ថ្នាក់ដឹកនាំ​កំពូល របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​។​

​យោង​ខ្លឹមសារ ស្មារតី​នៃ​ប្រវត្តិ ក៏​ដូច​ពលី​កម្ម ស្នាដៃ គុណបំណាច់​ខាងលើ លោក កែ គឹមយ៉ាន បានដាក់​ចេញ​ណែនាំ​ដល់​មន្ត្រី​ក្រុមការងារ​ចុះជួយ ក៏​ដូច​មន្ត្រី​មូលដ្ឋាន នៃ​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​រួមគ្នា ដើម្បី​ដំណើរការ វគ្គ​ជីវភាព នយោបាយ​។ ពោលគឺ តាមរយៈ​ការចុះ​ជួប​សំណេះសំណាល ដោយផ្ទាល់​ជាមួយ​គ្រួសារ​បក្ស សមាជិក​បក្ស និង អ្នកគាំទ្រ​គណបក្ស នៅ​គ្រប់​ភូមិ ទូទាំង​ខេត្ត​ដែល​បាន​ដំណើរការ​កន្លងមក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម