ដោយៈទេពកង្រី/កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២២បានរៀបចំពិធីអុំទូក ង. ទូក មួង និង ទូកប្រពៃណីខ្នាតអន្តរជាតិ នៅដងទន្លេសាបខាងមុខផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីព្រមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើន។

យោងតាមរបាយការណ៍របស់លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការអុំទូក បានឱ្យដឹងថា ចំនួនទូកដែលត្រូវមកអុំប្រណាំងមានសរុបចំនួន ៣០ ទូក ដែលមកពីខេត្តចំនួន ១២ ខេត្ត និងពីក្រុងស្រុកចំ នួន ៥ ក្នុងខេត្តកំពង់ឆ្នាំង ដោ យមានកីឡាករកីឡាការិនីជាអ្នកអុំទូក និងចែវទូកសរុប ប្រមាណ ១ ពាន់នាក់ ក្នុងនោះមានទូក ខ្នាតអន្តរ ជាតិចំនួន ១៧ ទូក ទូកចែវនារី ១ ទូក , ទូកចែវបុរស ៨ទូក និងទូកអុំចំនួន ៤ទូក។

នៅក្នុងឱកាសនេះ លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកំពង់ ឆ្នាំងដែលរៀបចំកម្មវិធីប្រណាំងទូកក្នុងពេលនេះ។លោកស្រីបានបញ្ជាក់ថា ស្ថិតក្រោ មម្លប់សន្តិភាពទើបយើងមានការជួ បជុំគ្នាក្នុងពិធីបុណ្យអុំទូកនេះ ។វិធីនេះបានបង្ហាញពីការសាមគ្គីភាពគ្នារវាងរបស់ក្រុមកីឡាករជាប្រជាពល រដ្ឋយើង ក៏ដូចជារួមគ្នាអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផងដែរ។លោកស្រីបន្តថាបើគ្មានសន្តិភាពយើងពិតជាគ្មានឱកាសជួបជុំគ្នាដូចពេលនេះទេ។នេះគឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន ពិសេសការយកចិត្តទុក ដាក់រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទប់ស្កាត់ និងលុបបំបាត់ជំងឺ កូវីដ១៩ ទើបយើងបើកប្រទេសឡើ ងវិញ និងបានធ្វើបុណ្យអុំទូកក្នុងពេលនេះ។

សូមបញ្ជាក់ថានៅក្នុងពិធីប្រណាំងងអុំទូកខាងលើនេះគណៈ កម្មការរៀបចំពិធីបានប្រកាសឱ្យដឹងថា ទូកទទួលជ័យលាភីលេខ១ ត្រូវទទួលបានពានមួយនិងរង្វាន់ជាថវិកាបួនលានរៀល , លេខ២ ទទួលថវិកាបី លានរៀល និងលេខ៣ ទទួលថវិកាពីរលានរៀល ។ចំណែកទូកដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាលើកទឹកចិត្តមួយលានរៀលក្នុងមួយទូកៗ។

នៅពេលបញ្ចប់កម្មពិធីនៅពេលយប់មានការបាញ់កាំជ្រួចនិងមានកម្មវិធីកម្សាន្តជាច្រើនផងដែរ៕សរន