ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ តាមរយៈលោកឧត្តម សេនីយ៍ឯក អ៊ូ ម៉ានីរ៉ា អគ្គលេខាធិការរងនៃ គណៈកម្មាធិការ ជាតិប្រឆាំងការជួញដូរមនុស្សក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជាបានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាជនក្នុងឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្ត កណ្តាល ដោយមិនគិតក ម្រៃ ។

ការចុះពិនិត្យព្យាបាលនេះមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមAMH មកពីប្រទេសបារាំង ចំនួន ១០រូបរួមជាមួយគ្រូពេទ្យរបស់កម្ពុជាចំនួនប្រាំមួយរូប ។

បើតាមការឱ្យដឹងពីលោក យ៉ែម ប៊ុណ្ណា មេឃុំដីឥដ្ឋនោះ ថាតាមការគ្រោងទុកឃុំរៀបចំប្រជាជនចំនួន ១២០នាក់ ដើម្បីឱ្យទទួលសេវាព្យាបាលដោយមិនគិតកម្រៃនេះ។តែបើតាមការគិតទុករបស់លោកប្រជាជនអាចនឹង មានចំនួនច្រើនជាងនេះ។ឃុំដីឥដ្ឋមានភូមិចំណុះចំនួន
១០ភូមិគ្រប់ភូមិទាំងអស់សុទ្ធតែបានទទួលនូវសេវាព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ។

ដោយឡែកអ្នកស្រី សាត ធារី ដែលជាប្រធានសមាគមមនុស្ស ធម៌នៅកម្ពុជាមានប្រសាសន៍ថាក្រុមការងាររបស់អ្នកស្រីនឹង ធ្វើការពេញ មួយថ្ងៃទី៤ធ្នូនេះ។បើមានប្រជាជនមក
ក្រុម ការងារនៅតែបន្តសកម្មភាព ។

សូមបញ្ជាក់ថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងនឹងធ្វើសកម្មភាពបែបនេះនៅកម្ពុជារយៈពេល១៥ថ្ងៃ ។ក្នុងរយៈ ពេល១៥ថ្ងៃនេះបើតាមការឲ្យដឹងបន្ថែមពីអ្នកស្រីសាត ធារី នោះថាប្រជាជនចំនួនពី១,៥០០ទៅ១.៦០០នាក់នឹងបានទទួលសេវាព្យាបាលជំងឺដោយមិនគិតថ្លៃនេះ ។

លោកឧត្តមសេនីយ៍ឯក អ៊ូ ម៉ានីរ៉ា បាននិយាយថាយើង សប្បាយ រីករាយដែលបានធ្វើសកម្មភាពមនុស្សធម៌លើ ផ្នែក សុខភាពចំពោះប្រជាជនមនុស្សគ្រប់ៗរូបត្រូវការសុខភាពជាចម្បង ៕ សរន / N