Views: 85 Post navigation សារព័ត៌មានក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានលុបចោលអង្គភាពប៉ូលីសសីលធម៌របស់ខ្លួនបន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងហិង្សានៅទូទាំងប្រទេសអ៊ីរ៉ង់ អស់ពេលពីរខែមកនេះដោយសារការចាប់ខ្លួននាងម៉ាសា អាមីនី(Mahsa Amini)និងការស្លាប់របស់នាងនៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលីសសីលធម៌ដោយសារតែនាងស្លៀកពាក់មិនសមស្របតាម ក្រិតច្បាប់សម្លៀកបំពាក់ស្រ្តីអ៊ីរ៉ង់។ ការលើកឡើងរបស់ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង ដែលថាលោកខាងលិចគួរពិចារណាអំពីតំរូវការរបស់រុស្ស៊ីសំរាប់ការធានាសន្តិសុខ របស់រុស្ស៊ី បើសិនជារដ្ឋាភិបាលទីក្រុងមូស្គូយល់ព្រមចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះ បានបង្កព្យុះរិះគន់មួយនៅទីក្រុងគៀវនិងបណ្តារដ្ឋជាសម្ពន្ធមិត្តក្នុងតំបន់បាល់ទិច(Baltic)កាលពីចុងសប្តាហ៍។