ដោយ: ជា សីហ:/ភ្នំពេញ: កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC) បានរៀបចំកម្មវិធី “យាត្រាដើម្បីបេតិកភណ្ឌ Temple walk” នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ។

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងបរិស្ថាន តាមរយៈព្រឹត្តិការណ៍កីឡាទាំងអស់គ្នា “កីឡានាំមកនៅសុខភាព និង មិត្តភាព” និងដើម្បីបេតិកភណ្ឌ(មរតក) ទេសចរណ៍ បរិស្ថាន មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍។

កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង៦:៣០នាទីព្រឹក ក្រោមអធិបតីភាព លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ស.ស.យ.ក ខេត្តព្រះវិហារ កងកម្លាំងឈរជើងនៅប្រាសាទព្រះវិហារ សិស្សានុសិស្ស និងភ្ញៀវបរទេស ដូចជាថៃ អេស្ប៉ាញ និងឥណ្ឌូនេស៊ីសរុបចំនួន ២៧៤នាក់។ ដោយចាប់ផ្តើមចេញដំណើរពីបារាយណ៍ខាងលិចជើងភ្នំប្រាសាទព្រះវិហាររហូតដល់គោបុរៈទី៤នៃប្រាសាទព្រះវិហារ ក្នុងចំងាយប្រមាណ ៧គីឡូម៉ែត្រ។ N

កម្មវិធីក៏មានការបំពាក់មេដៃដល់កីឡាករ កីឡាការិនីដែលបានដែលបានទទួលជ័យលេខភីដូចខាងក្រោម :
-ជ័យលេខភី លេខ១ : លោក ម៉ម ភិរុណ (ប្រើពេលវេលា១:២៧នាទី) ទទួលបានកាំមេរ៉ា ១គ្រឿង និងសំបុត្រសណ្ឋាគារ ២យប់
-ជ័យលេខភី លេខ២ : លោក ចាន់ ឆៃយ៉ា (ប្រើពេលវេលា១:៣០នាទី) ទទួលបានកាំមេរ៉ា ១គ្រឿង
-ជ័យលេខភី លេខ៣ : លោក ស៊ីណា សុភ័ក្រ (ប្រើពេលវេលា១:៣៥នាទី) ទទួលបានទូរស័ព្ទ Vivo ១គ្រឿង។