ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ ព្រឹកនៃថ្ងៃដំបូងប្រឡង បាក់ឌុប(សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)នៅខេត្តបន្ទាយមានជ័យ ប្រព្រឹត្តិទៅរៀបរយ រលូន សន្តិសុខល្អ មិនមានព័ត៌មានពី បាតុភាព មិនប្រក្រតីឡើយ ។នេះបើយោងមន្ត្រីរដ្ឋបាលនិងគណៈ មេប្រយោគ ប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ចាប់ពីម៉ោង៥ទៀបភ្លឺ ដែលស្បៃរាត្រីនៅគ្រប់ដណ្តប់ នារដូវរំហើយដែលដំណើរព្រះច័ន្ទនិងផែនដីជុំវិញព្រះអាទិត្យនាំឱ្យរយៈពេលរាត្រីវែង ជាងទិវានោះ គេឃើញទិដ្ឋភាពតាមលំនៅឋាន បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ.ទីកន្លែងលក់អាហារនិងដង ផ្លូវមាន មធ្យោបាយនិងមនុស្សម្នាអ៊ូរអរខុសពីសព្វមួយដង។
នោះ គឺភាគច្រើនជាបេក្ខជន បានចេញទៅរកស្រស់ស្រូប អាហារពេលព្រឹក និងបន្តឆ្ពោះទៅមណ្ឌលប្រឡង ដែលប្រព្រឹត្ត ទៅចុងឆ្នាំជាលើកដំបូង បើគិតពីឆ្នាំ១៩៨០មក ។

ឯកងកម្លាំងនិងអ្នកពាក់ព័ន្ធ រួមទាំងគណ:មេប្រយោគក៏បានចេញ ទៅបំពេញការងារដែរ ។

លុះម៉ោង៧ព្រឹកថ្ងៃទី៥ខែធ្នូ នៅមណ្ឌលសំណេរវិទ្យាល័យ សិរីសោភ័ណ លោកអ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនិង បណ្ឌិត ឱម សិទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជននិងកីឡា -ជាប្រធានគណ:មេប្រយោគទូទាំងប្រទេស លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង តំណាងអង្គភាពប្រឆាំង អំពើពុករលួយ (អបព) ។អប្បមាទ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្ត -ប្រធានគណ;:មេប្រយោគ ទូទាំង ខេត្ត…បានអញ្ជើញបើកវិញ្ញាសារដំបូងនៃដំណើរការប្រឡង ។

លោកអភិបាលខេត្តបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិឆ្នាំ២០២២ បានធ្វើការរៀបចំដំណើរដោយរលូន ទៅ តាមការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបាល ៣ការពារនិង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការ ត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សា សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈមានកម្លាំងនគរបាល អាវុធហត្ថនិងការចូលរួមសម្របសម្រួលពីយុវជនសសយកនិងមានការត្រួតពិនិត្យពីក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយផងដែរ។

លោកអភិបាលខេត្តបន្ទាយមានជ័យក៏បានផ្ញើសារជូនពរក្មួយៗទាំងអស់ឱ្យទទួល បានសុខភាពល្អសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ទាំងទៅ ទាំងមកប្រឡងនិងសូមឱ្យប្រឡងជាប់ ព្រមទាំងទទួល បាននិទ្ទេស មធ្យមទៅល្អប្រសើរ ។

លោកមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា: ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២២នេះ មានចំនួន៧មណ្ឌល ដែលស្ថិតនៅកណ្តាល ក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត ។ មានបេក្ខជនក្នុងបញ្ជីចូល ប្រឡងមានចំនួន ៥.៨០២នាក់ ក្នុងនេះស្រី៣.១៧៦នាក់( តួលេខ នេះនឹងប្រែប្រួលខ្លះនៅពេលស្រង់វត្តមានបេក្ខជនមកប្រឡងនៅថ្ងៃដំបូង )។ក្នុងនោះ.១.បេក្ខជនចំណេះទូទៅមានចំនួន៤.៧៥៥នាក់ (ស្រីចំនួន២.៧០៩នាក់) ។២.បេក្ខជនស្វៃរិន ចំណេះទូទៅមាន ចំនួន៧៥៧នាក់(ស្រី៣៩៣នាក់) និង៣.បេក្ខជនបំពេញវិជ្ជា មានចំនួន២៩០នាក់ (ស្រីមានចំនួន៧០នាក់)។

ឯមណ្ឌលប្រឡង(មណ្ឌលសំណេរ) ចែកចេញជាមណ្ឌល វិទ្យាសាស្ត្រ(ពិត) បីមណ្ឌលមាន ៖១-មណ្ឌលវិទ្យាល័យសម្តេចឪ មាន៣២បន្ទប់ បេក្ខជនចំនួន៨០០នាក់ ។២-មណ្ឌលសាលាបឋមសិក្សាហ៊ុន សែន សូភី មាន៣០បន្ទប់ មានបេក្ខជន ៧៥០នាក់ និង៣-មណ្ឌលវិទ្យាល័យហ៊ុន សែនខ្លាកូន មាន២៥បន្ទប់ មានបេក្ខជន៦១៨នាក់ ។

មណ្ឌលវិទ្យាសាស្ត្រសង្គម (ថ្នាក់សង្គម បំពេញវិជ្ជានិងស្វ័យរិន ) មាន៤ មណ្ឌល :១-មណ្ឌលវិទ្យាល័យសិរីសោភ័ណ មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់ ។២-មណ្ឌលសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ(UME) មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់។៣-មណ្ឌលវិទ្យាល័យសកពនរ អូរអំបិល មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់ និង៤-មណ្ឌលសាកល វិទ្យាល័យបន្ទាយមានជ័យ៕សរន / N