កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​សុក្រ ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨

1480
ចែករម្លែក
  • 1
    Share

(21:00) Uruguay vs France
(01:00) Brazil vs Belgium

​វិភាគ​គូ​ល្អ​
​អ៊ុយ​រូ​ហ្គា​យ និង បារាំង​


​ ​
​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន កីឡាករ​កំពូល លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​ប៉ុន្តែ​យើង​នៅមាន​កីឡាករ ឆ្នើម​ផ្សេងទៀត​គឺ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ដែល​រកបាន​២​គ្រាប់​ជួយ​ឲ្យ​ក្រុម​បារាំង ឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​៤-៣ កាលពី​ថ្ងៃ​សៅ​រ័ស​ប្តា​ហ៍​មុន​។​
​ ​
​អឹម​បា​ប៉េ មាន​ល្បឿន​លឿន ហើយ​មាន​ខ្សែការពារ​តិច​ណាស់​ដែល​អាច​រារាំង​កីឡាករ​រូបនេះ​បាន ខណៈពេល​កីឡាករ​រូបនេះ​ស្ថិតក្នុង​ទម្រង់​លេង​កម្រិត​កំពូល​របស់ខ្លួន​។ ២​គ្រាប់​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​បាន​ជួយ​ក្រុម​បារាំង​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​បារាំង​ជា​ក្រុម​ដែល​សម្បូរ ដោយ​កីឡាករ​ល្អៗ​និង​មាន​ល្បឿន​លឿន ហើយ​ពួកគេ​អាច​បង្ក​ការគំរាមកំហែង​ដល់​ក្រុម អ៊ុយ​រូ​ហ្គា​យ​។​
​ ​
​ក្រុម​អ៊ុយ​រូ​ហ្គា​យ​បាន​យកឈ្នះ​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ២-១ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដើម្បី​ឡើងមក វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៧០​។ ពួកគេ​មាន​ទម្រង់​លេង ប្រែប្រួល ហើយ​ពួកគេ​មានការ​លំបាក​មុននឹង​អាច​យកឈ្នះ​ក្រុម​អេ​ហ្ស៊ី​ប​១-០ ដើម្បី​ឡើងមក​ឈរ នៅលើ​ពូ​ល​។​
​ ​
​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៧​លើក​ជាប់​គ្នា ប៉ុន្តែ​បានបញ្ចប់​ការរក្សា​ឃ្លី​ន​ស៊ីត​ត្រឹម​៦​ប្រកួត បន្ទាប់ពី​របូត​១ គ្រាប់​កាលពី​ថ្ងៃ​សៅរ៍​។ ពួកគេ​កាន់តែ​មាន​ភាព​មុត​ស្រួច​ជាង​មុន​នៅ​ដំណាក់កាល​នេះ ប៉ុន្តែ​ក្រុម បារាំង​មាន​កម្លាំង​និង​ល្បឿន​ល្អ ហើយ​អាច​សង្ឃឹម​ឈ្នះ​ច្រើន​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ ។​
​ទស្សន​: អ៊ុយ​រូ​ហ្គា​យ 1-2 បារាំង​

​ប្រែ​ស៊ី​ល និង បែ​ល​ហ្សិ​ក​

​ក្រុម​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​ក្រុម​បែលហ្ស៊ិក​២-០ ដើម្បី​លើក​ពាន​វើ​ល​ខាប់​ឆ្នាំ​២០០២ ហើយ​ពួកគេ សង្ឃឹមថា នឹងធ្វើ​បានល្អ​ម្តងទៀត ស្របពេល​ក្រុម​បែលហ្ស៊ិក​កំពុង​ត្រៀម​សងសឹក​។ ក្រុម​បែ​ល ហ្ស៊ិ​ក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាង​ការប្រកួត​ជាមួយ​ក្រុម​ជប៉ុន​នៅពេល​ពួកគេ​ត្រូវ​ដេញតាម​ពី ក្រោយ​យកឈ្នះ​៣-២ វិញ បន្ទាប់ពី​ត្រូវ​ក្រុម​ជប៉ុន​នាំមុខ​២-០ មុន ។​

​ក្រុម​ប្រេ​ស៊ី​ល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយ​ស្ថិតិ​លេង​១៥​លើក​មិនដែល​ចាញ់ បន្ទាប់ពី យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​កដោយ​ស្រួល ដោយឡែក​ក្រុម​បែលហ្ស៊ិក​លេង​២៣​ប្រកួត​មិនដែល ចាញ់​ទេ​។​
៥​ប្រកួត​កន្លងទៅ ក្រុម​ប្រេ​ស៊ី​ល​រកបាន​១០​គ្រាប់ គិត​ជា​មធ្យម​២​គ្រាប់​ក្នុង​មួយ​ប្រកួត​ហើយ​ពួកគេ មាន​ប្រព័ន្ធ​ការពារ​ល្អ និង​របូត​ត្រឹមតែ​១​គ្រាប់​គត់​។ ពួកគេ​ឈ្នះ​១១​ប្រកួត​ក្នុងចំណោម​១៥ ប្រកួត និង​រក្សាបាន​ឃ្លី​ន​ស៊ីត​១០​ប្រកួត​។​
​ ​
​នៅ​កម្រិត​វើ​ល​ខាប់ ក្រុម​ប្រេ​ស៊ី​ល​ឈ្នះ​៦​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។ ពួកគេ​រកបាន​៨​គ្រាប់ ក្នុង​១០​ប្រកួត​នៅ​វើ​ល​ខាប់​។ ចំណែក​ក្រុម​បែលហ្ស៊ិក​បានបង្ហាញ​កម្លាំង​ប្រយុទ្ធ និង​អាច​រកបាន ជា​មធ្យម​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​មិនសូវ​ល្អ​ទេ ដោយ​របូត​៦​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម​បែលហ្ស៊ិក​មាន​ស្ថិតិ​ឈ្នះ​៦​លើក​ជាប់​គ្នា​។ នៅ​កម្រិត ពិភពលោក ក្រុម​បែលហ្ស៊ិក​ឈ្នះ​៨​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​និង​រកបាន​៨​គ្រាប់​។ គេ​ជឿថា ក្រុម​ទាំងពីរ​មានលទ្ធភាព​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ ក្រុម​ប្រេ​ស៊ី​ល​សុទ្ធតែ​រកបាន គ្រាប់​បាល់​គ្រប់ការ​ប្រកួត​នៅ​វើ​ល​ខាប់ ដូចគ្នា​នឹង​ក្រុម​បែលហ្ស៊ិក​ដែរ​។ កម្លាំង​សំខាន់​របស់ បែលហ្ស៊ិក​គឺ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ហើយ​ចំណែក នី​ម៉ា (Neymar) គឺជា​កម្លាំង​សំខាន់​របស់​ប្រេ​ស៊ី​ល​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​
​ទស្សន​: ប្រេ​ស៊ី​ល 2-2 បែ​ល​ហ្សិ​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម