ដោយៈរ៉ាម៉ន/ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រទុតិយមធ្យម សិក្សា ទុតិយភូមិនៅព្រឹកថ្ងៃទី ០៥ ខែធ្នូ នេះនៅវិទ្យាល័យ បាក់ទូក ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានជូនពរដល់បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យម សិក្សា ទុតិយភូមិប្រឡង ជាប់ និង ទទួលបាន និទ្ទេស ល្អ គ្រប់ ៗ គ្នា និងត្រូវប្រឹងប្រែងឱ្យ អស់ពីសមត្ថិភាព ជាមួយនិងការដាស់តឿងថា បេីចេះ គឺប្រឡងជាប់ គ្មានអ្វីជាង ការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។

សម្រាប់មណ្ឌលប្រឡងវិទ្យាល័យបាក់ទូកមានបីមណ្ឌលដែលមានបេក្ខជនចូលរួមប្រឡង ប្រមាណជាង ២៣០០នាក់៕សរន / N