ដោយៈ គង់ហេង/ កំពង់ចាម៖ សម្រាប់ខេត្តកំពង់ចាមមានមាន បេក្ខជនសរុបចំនួនជិត មួយម៉ឺន នាក់ និងមានមណ្ឌលប្រឡងចំនួន ១៤ កន្លែងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នំាសិក្សា២០២១-២០២២ ដែលបានប្រព្រឹត្តពីថ្ងៃទី ៥ ដល់ ៦ខែ ធ្នូនេះ។ ក្នុងនោះសម្រាប់ថ្ងៃដំបូង នៃការប្រឡងនេះលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានអញ្ជើញចូលរួមបើកវិញ្ញាសា ប្រឡង នៅ មណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

លោក លី ម៉េងសាន ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ចាមដែលបានអមដំណើរលោក អ៊ុន ចាន់ដា ដើម្បីបើកវិញ្ញាសា ប្រឡងនៅព្រឹកថ្ងៃទី ៥ ធ្នូនេះបានឱ្យដឹងថា ក្នុងបេក្ខជនសរុបទូទាំង ខេត្តជាង ៨.០០០ នាក់យើងមានចំនួន ១៤ មណ្ឌល។ ក្នុងនោះមានផ្នែកវិទ្យាសាស្រ្តសាស្រ្តសង្គមចំនួន ប្រាំបួន មណ្ឌល និងផ្នែកវិទ្យាសាស្រ្តចំនួន ប្រាំ មណ្ឌល។

សូមបញ្ជាក់ថា កាលពីប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ ខេត្តកំពង់ចាមមានបេក្ខជនចូលរួមចំនួនជាង ៧.០០០ នាក់ និងមានមណ្ឌលប្រឡងចំនួន ១២ កន្លែង៕សរន / N