ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ អមដំណើរដោយអស់ លោក ជាអភិបាលរងខេត្ត បានអញ្ជេីញចូលរួម ក្នុង ពិធីបើកវិញ្ញាសា ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យស្វាយរៀង(ខាងត្បូង) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំង អំពើពុករលួយ អ្នកសង្កេតការណ៍ សសយក និងអ្នក ពាក់ព័ន្ធមួយ ចំនួនទៀត។

សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៣.៩៣២ នាក់ ស្រី ២.០៥៧នាក់៖
មណ្ឌលប្រឡង មានចំនួន៧ មណ្ឌល , បន្ទប់ប្រឡង មាន ១៥៨បន្ទប់។
+ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត៖ មាន ២មណ្ឌល មាន ៣៣បន្ទប់ បេក្ខជនចំនួន ៨១២នាក់។
– មណ្ឌល បឋមសិក្សាកន្ទុយវៃ មាន២៥បន្ទប់ បេក្ខជនចំនួន៣២៥នាក់ និង មណ្ឌល វិទ្យាល័យហ៊ុនសែនចេក មាន ២០បន្ទប់ បេក្ខជនចំនួន ៤៨៧នាក់។

+ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម៖ មានចំនួន៥មណ្ឌល ស្មើនឹង១២៥បន្ទប់ មានបេក្ខជនចំនួន ៣.១២០នាក់ រួមមាន៖
-មណ្ឌល បឋមសិក្សាព្រះសីហនុ មាន២៥បន្ទប់ បេក្ខជន ៦២៥នាក់
-មណ្ឌល វិទ្យាល័យស្វាយរៀង(ត្បូង) មាន ៣៣បន្ទប់ បេក្ខជន ៨២៥នាក់
-មណ្ឌល វិទ្យាល័យស្វាយរៀង(ជើង) មាន ៣៥បន្ទប់ បេក្ខជន ៨៧៥នាក់
-មណ្ឌល សាលាគរុកោសល្យ មាន ២៣បន្ទប់ បេក្ខជន ៥៧៥នាក់
-មណ្ឌល បឋមសិក្សា២ធ្នូ មាន ៩បន្ទប់ បេក្ខជន ២២០នាក់៕សរន / N