ដោយ៖ដេប៉ូ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឫបាក់ឌុប នាថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២ មានបេក្ខជនចំនួន ប្រាំនាក់ នៅខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡង។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំបានឱ្យដឹងថា ក្នុងដំណើរការប្រឡងមួយព្រឹកម៉ិញនេះមានបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។


ជាមួយគ្នានេះក្រសួងអប់រំបាន ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។


គួរបញ្ជាក់ថានៅនារសៀលថ្ងៃទី០៥ខែធ្នូឆ្នាំ ២០២២នេះបើតាមតារាងប្រព្រឹត្តិទៅនៃវិញ្ញាសាប្រឡងបាក់ឌុបបានបញ្ជាក់ថា៖
ពេលរសៀល នេះមានប្រឡងលើមុខវិជ្ជា គីមីវិទ្យា និង ភាសាបរទេស និង ភូមិវិទ្យាជាដើម៕PC