លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ល្បី​ដល់​ថ្នាក់​ក្លាយជា​ថ្នាំ​គ្រវី​

1730
ចែករម្លែក
  • 15
    Shares

​ប៉ូលិស​រដ្ឋ​អ៊ី​ន​ឌី​អេ​ណា (Indiana) សហរដ្ឋអាមេរិក ចាប់ខ្លួន​ឧក្រិដ្ឋជន​បាន​ដល់​ទៅ​ជាង ១២០ នាក់​កាលពី​ខែ​មុន​អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​រយៈពេល ៦ ថ្ងៃ ។ នេះ​បើ​យោងតាម​សមត្ថកិច្ច បាន​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​នេះ​បាន​រកឃើញ និង​ដកហូត​បាន​ថ្នាំ​គ្រវី​អ៊ិ​ច​ស្តា​ស៊ី (Ecstasy) ដែលមាន​រូប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រួមជាមួយ​គ្រឿងញៀន​ជាច្រើន​ទៀត​ដូចជា​កូកាអ៊ីន ហេ​រ៉ូ​អ៊ី​ន LSD និង​កញ្ឆា​ផងដែរ​។

​សម្រាប់​ថ្នាំ​គ្រវី​នេះ ម្ខាង​មាន​រូបលោក ដូ​ណា​ល់ ត្រាំ ហើយ​ម្ខាង​ទៀត​មាន​អក្សរ​សរសេរថា “Great Again” (​អស្ចារ្យ​ម្តងទៀត​) ជាការ​សំដៅ​ដល់​ពាក្យស្លោក​ដ៏​ល្បីល្បាញ “Make America Great Again” (​ធ្វើឱ្យ​អាមេរិក អស្ចារ្យ​ម្តងទៀត​” ដែល​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រើ​អំឡុងពេល ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដើម្បី​រក​ការគាំទ្រ​។

​ទោះជា​យ៉ាងណា រហូតមកទល់​ពេលនេះ ប៉ូលិស​មិនទាន់បាន​ផ្តល់ព័ត៌មាន​លម្អិត​ណាមួយ ឡើយ​ជុំវិញ​ចំនួន​ថ្នាំញៀន និង​តម្លៃ​របស់​វា​៕ ប្រែ​សម្រួល​: ខុម​

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ល្បី​ដល់​ថ្នាក់​ក្លាយជា​ថ្នាំ​គ្រវី​

ទីតាំងផ្សាយពាណិជ្ជកម្ម