ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​លើ​ការប្រើប្រាស់ និង​តម្រូវការ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​

1355
ចែករម្លែក
  • 22
    Shares
សិក្ខាសាលា​ចែក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ស្តីពី​ការប្រើប្រាស់​និង តម្រូវការ​ក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើ​ប្រព័ន្ធ​បច្ចេកវិទ្យា នា​ព្រឹក​ថ្ងៃទី​៦ កក្កដា នា​សណ្ឋាគារ​សុខា​(​រូប សុផល​)

ដោយ​: សុផល / ភ្នំពេញ​: វាគ្មិន​ក្នុងស្រុក​និង​បរទេស​ផ្នែក​បច្ចេកវិទ្យា បានមក​ចែក​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ស្តីពី​ការប្រើប្រាស់​និង​តម្រូវការ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​បច្ចេកវិទ្យា​ថ្មី​។​

​ការចែករំលែក​ចំណេះដឹង​នេះ បាន​ត្រូវធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​«​ទិវា​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន Campura & Cisco»​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ក្រុមហ៊ុន Campura Triangulum Corporation និង​ក្រុមហ៊ុន​Cisco Systems, Inc. ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ឈានមុខ​គេ នៅលើ​ពិភពលោក លើ​វិស័យ​បច្ចេកវិទ្យា ជា​អ្នករៀបចំ សិក្ខាសាលា​ស្តីអំពី “Campura & Cisco Collaboration Day”​នេះ​។​

លោក ដោក កុសល ប្រធាន​ជាន់ខ្ពស់​ផ្នែក​សេវាកម្ម​អាជីព​សហគ្រាស របស់​ក្រុមហ៊ុន Campura​បាន បាន​ឲ្យ​ដឹងថា ប្រធានបទ​សំខាន់ៗ ក្នុង​សិក្ខាសាលា​គឺ បង្ហាញ​អំពី​បច្ចេកវិទ្យា និង​ផលិតផល​របស់ Cisco ដែលមាន​លក្ខណៈពិសេស ហើយ​ក៏មាន​ការវិវត្ត​ន៍​ឥតឈប់ឈរ​លើ​ផលិតផល​របស់ខ្លួន ហើយ​មានការ​ប​ញេ្ច​ញ​លក់​ផលិតផល​ស៊េរី​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប នឹង​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន នាពេល​បច្ចុប្បន្ន និង​ពេលអនាគត និង​អាចអោយ​អតិថិជន​មានការ​យល់ដឹង​អោយ​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​ជាច្រើន​របស់​ផលិតផល​នេះ​។​

​ចំណែក​លោក បូ​វ៉ន​វុ​ធ ឆៃ​យ៉ា​គុន​( Bovornwut Chaiyakul) អ្នកឯកទេស​ខាង​លក់​ផលិតផល តំណាង​ក្រុមហ៊ុន Cisco Systems, Inc. បាន​មានប្រសាសន៍ថា​សិក្ខាសាលា​នេះ មាន​គោលបំណង ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ស្តីពី​ការប្រើប្រាស់​និង តម្រូវការ​ក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើ​ប្រព័ន្ធ បច្ចេកវិទ្យា​។​

​លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះ​នឹង​បង្ហាញ​អំពី​ផលិតផល​ដំណោះស្រាយ​បច្ចេកវិទ្យា (Cisco Collaboration Solution) ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ អាជីវកម្ម​ឱ្យ​មានការ​ជឿនលឿន​ខ្ពស់ ដើម្បី​បំរើសេវា​កម្ម ដែល​ចេះតែ​កើនឡើង មិន​ឈប់ឈរ របស់​អតិថិជន​។ លើសពីនេះ​ទៀត Cisco Collaboration Solution គឺជា​ផលិតផល ដែល​ផ្តល់​អត្ថប្រយោជន៍​លើ​ប្រព័ន្ធ​ជាច្រើន ដូចជា Unified Communications, Customer Care,Conferencing, Collaboration Endpoints, Cisco Webex Meetings, Cisco Webex Teams ហើយ​និង​ប្រព័ន្ធ Cisco Webex Board​។ បច្ចុប្បន្ន គ្រប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជាច្រើន បាន​និង​ពេញនិយម​ប្រើប្រាស់​ផលិតផល Cisco Collaboration Solution ពីព្រោះ​វា​ជា​ផ្នែក​បច្ចេកវិទ្យា​មួយ​ជួយ​សម្រួល​ក្នុង​ស្ថាប័ន និង​ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍ នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​យ៉ាង​ឆាប់រហ័ស របស់​អតិថិជន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម