​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​នេះ​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ប្រមាណ​១៣០​គ្រាប់​ចូលក្នុង​ទឹក​ក្បែរ​ព្រំដែន​សមុទ្រ​ខាងលិច​និង​ខាងកើត​នៃ​​កូរ៉េ​ទាំង​ពីរ ។​វា​ជា​ចំណាត់ការ​យោធា​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​ដែល​ចូលរួម​បង្ក​ភាព​តានតឹង​កាន់តែ​អាក្រក់​ទៅ​រវាង​កូរ៉េ​ទាំងពីរ​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយ​ថា​សព្វាវុធ​ដែល​បាញ់​បានធ្លាក់​ក្នុង​ប៉ែក​ខាងជើង​នៃ​តំបន់ទ្រនាប់​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​កូរ៉េ​ឆ្នាំ​២០១៨​ដើម្បី​កាត់បន្ថយ​​ភាព​តានតឹង​យោធា​។​

​វា​នៅ​មិន​ទាន់​ច្បាស់​ថា​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ពេលណា តែ​ថា​យោធា​កូរ៉េ​ខាង​ត្បូង​បាន​ទាក់ទង​ផ្ត​ល់ការព្រមាន​ផ្ទាល់មាត់​ទៅកាន់​កូរ៉េខាងជើង​អំពី​ការបាញ់​នេះ​និង​បាន​ស្នើសុំ​អោយ​គោរព​កិច្ច​​ព្រមព្រៀង​៕

​រូប​ក្នុង​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញ​យោធា​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​យោធា​។​យោធា​កូរ៉េខាងត្បូង​និយាយ​ថា​កូរ៉េ​ខាងជើងនៅថ្ងៃចន្ទនេះ​បាន​បាញ់កាំភ្លើង​ធំ​ប្រមាណ​១៣០​គ្រាប់​​ចូលក្នុង​ទឹក​ក្បែរ​​ព្រំដែន​កូរ៉េ​ទាំងពីរ​