ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបើកដំណើរការស្ពានដែកបេឡេឫស្សីកែវឡើងវិញហើយកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ ពីបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ក្រោយនាវាដឹកខ្សាច់មួយគ្រឿងបុកក្រឡាប់។​

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃ២០ខែវិច្ឆិកាឆ្នាំ ២០២២នេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ករណីខាងលើនេះ មិន មានសភាពធ្ងន់ធ្ងរទេ គឺអាចដំណើការឡើងវិញបាន៕/R