ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងជំងឺ គ ថ្លង់ សូមអញ្ជើញជាមួយក្រុមគ្រូពេទ្យរបស់ ប្រទេសអូស្រ្តាលី នៃអង្គការ CAMBODIA VISION ឥតគិតថ្លៃនៅមន្ទីរពេទ្យខេត្តនេះចាប់ថ្ងៃទី៤ ដល់ ៩ ធ្នូ។ លោក យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានឱ្យ ដឹងថាការអំពាវនាវរបស់លោកអភិបាលខេត្តកំពង់ចាមធ្វើឡើង នៅក្នុងឱកាសដែលលោក និងសហការី នៃរដ្ឋបាលខេត្តបាន អញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលចូលរួម ពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន ពិនិត្យជំងឺ គ ថ្លង់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៥ ធ្នូនេះ។

លោកប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមបានបន្តថាៈ ដោយ លោក អ៊ុន ចាន់ដា បានផ្ញើការអំពាវនាវខាងលើ តាមរយៈ ប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺខាង លើជាមួយក្រុមគ្រូពេទ្យប្រទេសអូស្រ្តាលី នៃអង្គការ CAMBODIA VISION រួចហើយ វិលត្រឡប់ទៅកាន់ លំនៅឋានវិញ សូមជួយប្រាប់ដំណឹងតៗគ្នា នៃការព្យាបាល ជំងឺភ្នែក ជំងឺ គ ថ្លង់ ជាសាច់ញាតិ អ្នកជិតខាង ដែលមានជំងឺ ដូចបានរៀបរាប់ អញ្ជើញមកព្យាបាលឱ្យបានគ្រប់គ្នា៕srn